លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូជាន់ខ្ពស់ធនាគារពិភពលោក​ (World Bank)

ចែករំលែក៖

ភ្នំពេញ : នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ  លោកកែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ ប្រចាំព្រះរាជាណាចក្រកម្ពុជា​ និងប្រតិភូជាន់ខ្ពស់ធនាគារពិភពលោក (World Bank) ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួង នៅទីស្ដីការក្រសួងរ៉ែ និងថាមពល។

 ក្នុងជំនួបពិភាក្សានេះ លោក W. Patrick Murphy បានស្វែងយល់ពីគោលនយោបាយរបស់ក្រសួងរ៉ែ និងថាមពល និងបានកោតសរសើរពីគោលនយោបាយឧបត្ថម្ភធន​ (ការចេញខាត) ថ្លៃភ្លើងជួសប្រជាជនដោយរដ្ឋាភិបាល និងស្វែងរកការសហការទ្វេភាគីបន្ថែមទៀត។ ដោយឡែកប្រតិភូជាន់ខ្ពស់ធនាគារពិភពលោក​ ក៏បានត្រៀមខ្លួនសហការលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print