កម្លាំង​ការពារព្រំដែនគោកលេខ៨១៧​ ចុះល្បាតត្រួតពិនិត្យក្នុងភូមិសាស្រ្តទទួលខុសត្រូវប្រកបដោយលទ្ធផលល្អ

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ អនុវត្តតាមបទបញ្ជា និងការចង្អុលដឹកនាំរបស់លោកឧត្តមសេ​នីយ៍ទោសាត​ គឹមសាន​ ស្នងការ​នគរបាលខេត្តបាត់ដំបង​ ជាប់ជាប្រចាំស្តីពីការការពារសន្តិ​ សុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងសកម្ម​ភាពត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ-ចូលខុសច្បាប់តាមព្រំដែនកម្ពុជា-ថៃ​ ក៏ដូច​យោបល់របស់លោកវរសេ​នីយ៍ឯក​ហាត-ឡៃឡែ ស្នងការរងផែន​ការ​ងារនគរបាលវរសេនាតូចការពារព្រំដែនគោក ព្រមទាំងលោកវរសេ​នី​យឯកហ៊ុន​ ខែតស្នងការរងទទួលជំ​នួយការដឹកនាំវរសេនាតូចនគរ​បា​ល​ការពារព្រំដែនគោកលេខ៨១៧ ។

លោកវរសេនីយ៍ឯក​ ម៉ង់​ ស៊ី​ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ នៅថ្ងៃព្រហស្បតិ៍ទី២៨ ខែកញ្ញា ឆ្នាំ២០​២៣ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនជួរមុខចេញភូមិសាស្ត្រ ភូមិបារាំង​ធ្លាក់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដល់ភូមិសាស្ត្រ ភូមិគគី ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបា​ត់ដំ​បង។

...

ក្នុងប្រតិបត្តិការនោះ​ ជាលទ្ធផលនៅភូមិសាស្រ្ត​ទទួល​ខុស​ ត្រូវមានស​ភាពស្ងប់ស្ងាត់ល្អប្រសេីរពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print