លោកអ៉ឹង អៀង រដ្ឋលេខាធិការ​ ទទួលបន្ទុកសម្របសំរួលរួមវិស័យថាមពល បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងសម័យប្រជុំលើកទី៦៧ នៃសន្និសីទអន្តរជាតិរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)

ចែករំលែក៖

សាធារណរដ្ឋអូទ្រីស ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ​ និងថាមពល និងការផ្តល់អនុសាសន៍របស់លោកអ៉ឹង អៀង រដ្ឋលេខាធិការ​ ទទួលបន្ទុកសម្របសំរួលរួមវិស័យថាមពល បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងសម័យប្រជុំលើកទី៦៧ នៃសន្និសីទអន្តរជាតិរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងវីយែន សាធារណរដ្ឋអូទ្រីស។

សន្និសីទអន្តរជាតិត្រូវបានរៀបចំឡេីងជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ជាវេទិកាពិភាក្សាដល់មន្រ្តីជាន់ខ្ពស់ដែលជាតំណាងមកពីបណ្តាប្រទេសសមាជិក និងមិនមែនសមាជិក ព្រមទាំងអង្គការតំបន់ និងអន្តរជាតិនានា ពាក់ព័ន្ធនឹងការងារថាមពលបរមាណូ សុវត្ថិភាព សន្តិសុខ និងការការពារសុវត្ថិភាពនុយក្លេអ៊ែរ។ កិច្ចប្រជុំនេះផងដែរ មានអ្នកអញ្ជើញចូលរួមប្រមាណ ២៨០០នាក់ មកពីតំណាង ១៦៧ ប្រទេសជាសមាជិក និងអង្គការអន្តរជាតិ ៨៩ រួមទាំងអង្គការក្រៅរដ្ឋាភិបាលចំនួន ១៥៣ ផងដែរ៕ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print