រឿងចម្លែកក្នុងសមរភូមិ ទាហានអ៊ុយក្រែន ទូរស័ព្ទសួររុស្ស៊ីពីវិធីប្រើប្រាស់រថក្រោះដែលខ្លួនដណ្តើមបាន

ចែករំលែក៖

នៅក្នុងសមរភូមិក្នុងប្រទេសអ៊ុយក្រែន ការប្រយុទ្ធគ្នាហើយដណ្តើមបានអាវុធរបស់ភាគីម្ខាងទៀត គឺជារឿងមិនអាចគេចផុតឡើយ ។ ប៉ុន្តែនៅពេលនេះមេទ័ពយោធាអ៊ុយក្រែនម្នាក់បានទូរស័ព្ទទៅសេវាជំនួយបច្ចេកទេសរបស់រុស្ស៊ីដើម្បីសុំជំនួយ បន្ទាប់ពីមានបញ្ហាប្រតិបត្តិការរថក្រោះដែលចាប់បានពីកងទ័ពរុស្ស៊ី។
នៅក្នុងវីដេអូមួយ មន្ត្រីម្នាក់ដែលមានស្លាកឈ្មោះ Kochevnik ធ្វើការហៅលេងសើចទៅកាន់ក្រុមហ៊ុនផលិតរថក្រោះរុស្ស៊ី Uralvagonzavod ។ ការថតវីដេអូនៃការហៅទូរស័ព្ទរបស់ Kochevnik ត្រូវបានគេបង្ហោះលើ YouTube ដោយគេហទំព័រព័ត៌មានអ៊ុយក្រែន Militarnyi។
ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទ Kochevnik បាននិយាយថា គាត់មានបញ្ហាជាមួយនឹងរថក្រោះ T-72B3 ដែលជាគំរូដែលប្រើជាទូទៅដោយយោធារុស្ស៊ី។ T-72B3 ក៏ជាកំណែទំនើបបំផុតនៃប្រភេទរថក្រោះ T-72 ផងដែរ។
វីដេអូមិនបាននិយាយថា តើ Kochevnik និងសមមិត្តរបស់គាត់បានរថក្រោះនៅកន្លែងណា ឬពេលណានោះទេ។ ដំបូងឡើយ Kochevnik បានហៅនិងនិយាយទៅកាន់នរណាម្នាក់ដែលគាត់និយាយថាជាបុគ្គលិករបស់ Uralvagonzavod ឈ្មោះ Aleksander Anatolevich ។ ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទ Kochevnik បានត្អូញត្អែរអំពីរឿងជាច្រើនចាប់ពីធុងសាំងរហូតដល់ម៉ាស៊ីនរបស់រថក្រោះ។
ទស្សនាវដ្ដី Forbes បានដកស្រង់សម្តីលោក Kochevnik ដែលបាននិយាយនៅក្នុងវីដេអូថា “ខ្ញុំជាមេបញ្ជាការនៃក្រុមរថពាសដែក ហើយបញ្ហាគឺថាយើងមិនអាចដំណើរការវាបាន” ។
យោងតាមការបកប្រែរបស់ទស្សនាវដ្តី Forbes Anatolevich ហាក់ដូចជាមិនដឹងថាគាត់កំពុងនិយាយជាមួយទាហានអ៊ុយក្រែន ដូច្នេះគាត់បានធានា Kochevnik ថា គាត់នឹងរាយការណ៍ពីបញ្ហាទាំងនេះទៅនាយកដ្ឋានវិស្វកម្មនិងក្រុមហ៊ុនផលិតម៉ាស៊ីន។
នៅក្នុងវីដេអូមួយផ្សេងទៀត Kochevnik ហៅទូរស័ព្ទទៅនាយក Uralvagonzavod គឺ Andrey Abakumov ។ ដូច Anatolevich ដែរ Abakumov ហាក់ដូចជាមិនដឹងថា Kochevnik ជាជនជាតិអ៊ុយក្រែនទេ។ នៅចុងបញ្ចប់នៃការហៅនីមួយៗ Kochevnik បានបង្ហាញថា គាត់ជាជនជាតិអ៊ុយក្រែន។
“ស្តាប់ ខ្ញុំគឺជាមេបញ្ជាការនៃក្រុមពាសដែក K-2 ។ នេះគឺជាកងវរសេនាតូចមេកានិចទីពីរនៃកងពលតូចមេកានិកទី 54 របស់អ៊ុយក្រែន” Kochevnik បានប្រាប់ Anatolevich ។
“នៅពេលដែលយើងចាប់យករថក្រោះទាំងនេះ ធ្វើឱ្យពួកវាកាន់តែងាយស្រួលសម្រាប់ពួកយើងក្នុងប្រតិបត្តិការ។ តើអ្នកយល់ព្រមទេ? សូមអរគុណ។ ថែរក្សាខ្លួនអ្នក។ សិរីល្អដល់អ៊ុយក្រែន” Kochevnik បានបន្ថែម៕ដោយធីរីណា

...

រូប​ថត​: Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print