ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៍​ទាំងអស់គ្នា​! ទោះបីជាមន្រ្តីសមត្ថកិច្ចក៏ដោយ​ធ្វើខុសច្បាប់​ ត្រូវ​តែអនុវត្តច្បាប់​គ្មានការ​យោយល់

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កាលពីយប់ថ្ងៃទី០២​ ខែតុលា​ ឆ្នាំ​២០២៣ម្សិលមិញនេះ​ បានចេញសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងករណីរថយន្តពាក់ផ្លាកលេខ នប បើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានបញ្ជាក់​យ៉ាងដូច្នេះ​ថា៖​ ក្រោយពីទទួលបានព័ត៌មានតាមរយៈបណ្ដាញ TikTok បានធ្វើការបង្ហោះផ្សព្ធផ្សាយកាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ឱ្យស្រាវជ្រាវករណីនេះជាបន្ទាន់។

ក្រោយមកជំនាញធ្វើការស្រាវជ្រាវរហូតដល់នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣៥នាទី បានរកឃើញអ្នកបើកបររថយន្តល្មើសម៉ាក Ford Ranger XLT ពណ៌ស ពាក់ផ្លាកលេខ នគរបាល 2- 4365 បើកបរដោយលោកវរសេនីយ៍ទោ គង់ សុខា នាយរងការិយាល័យនរគបាលការពារបេតិកភណ្ឌ។ បន្ទាប់មកលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានកោះហៅអ្នកបើកបរល្មើស យកមកសាកសួរ និងផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម នូវទឹកប្រាក់ចំនួន១៥០០០០រៀល និងដក៣ពិន្ទុ។

គួរបញ្ជាក់ថា​ ខណៈនោះក៏បានសុំគោលការណ៍ពីលោកស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ឱ្យលោកវរសេនីយ៍ទោ គង់ សុខា ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រូវបញ្ឈប់សកម្មភាពទាំងឡាយណាដែលជាអំពើខុសច្បាប់បង្កឱ្យប៉ះពាល់ដល់កិត្តិយសកងកម្លាំងនគរបាលជាតិ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print