ថ្នាក់ដឹកនាំក្រសួងការពារជាតិ អញ្ជើញចុះសាកសួរសុខទុក្ខយោធិនជម្ងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា

ចែករំលែក៖

ភ្នំពេញ : ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ គណៈប្រតិភូក្រសួងការពារ ជាតិដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខា ធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខបុគ្គលិក និងយោធិនជម្ងឺនៃ កងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ ។

លោក ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយក មន្ទីរពេទ្យព្រះកេតុមាលា សំដែងនូវការស្វាគមន៍ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងសហការីទាំងអស់ អញ្ជើញមកសួរសុខទុក្ខបុគ្គលិក និងយោធិនជម្ងឺនៃ(ខ.ភ. ម )កំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យព្រះកេតុមាលានាពេលនេះ ។                            

លោកវេជ្ជបណ្ឌិត លី សុវណ្ណ បញ្ជាក់ថាៈ  ក្នុងរយៈពេល៩ខែ ឆ្នាំ ២០២៣ មន្ទីរពេទ្យព្រះកេតុមាលា ខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍រីកចម្រើគួរឲ្យកក់សំគាល់ ។ ជាមួយគ្នានេះ ដោយបានធ្វើការអភិវឌ្ឍជា បន្តបន្ទាប់ទាំងផ្នែកបច្ចេកទេស ពិនិត្យព្យាបាល- សង្គ្រោះ និង ធន ធានមនុស្ស ឧបករណ៍ សម្ភារពេទ្យ ក៏ដូចជា ផ្នែកហេដ្ឋារចនា សម្ព័ន្ធ ខិតខំសាងសង់ និងជួសជុល កែលម្អគុណភាពអគារសម្រាកនិងព្យា បាលជាច្រើនទទួលបានលទ្ធផលគួរជាទីមោទនៈបំផុតនាពេលនេះ ។                            

ក្នុងនាម លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជការដ្ឋាន(ខ.ភ.ម)លោកឧត្តមសេនីយ៍ឯក លី កុសល សម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិកមន្ទីរពេទ្យព្រះកេតុមាលា ខិតខំប្រឹងប្រែងលះបង់ពុះពារគ្រប់ការលំបាក ទាំងកម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះអាយុជីវិត ពិនិត្យនិងព្យាបាលដល់យោធិន នាយ ទាហាន នាយទាហានរង ពលទាហាន (ខ.ភ.ម) ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ អ្នកជម្ងឺជនស៊ីវិលផងដែរ នាពេលកន្លងមក ។                                                                   

លោក រដ្ឋលេខាធិការ ក្រសួងការពារជាតិ ពាំនាំនូវបណ្តាំផ្ញើការ សាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ការពារជាតិ និងអគ្គមេបញ្ជាការនៃ(ខ.ភ.ម)ជូនចំពោះថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិកមន្ទីរពេទ្យ និងយោធិនជម្ងឺ(ខ.ភ.ម)ដែលកំពុងសម្រាកព្យាបាលសុខភាព ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំ បិណ្ឌនេះ សូមឆាប់ជាសះស្បើយពីជំងឺដង្កាត់ទាំងឡាយទាំងពួង វិល ត្រឡប់ទៅកាន់ទីលំនៅឬកងឯកភាពវិញ ដើម្បីបន្តការងារ ។

លោក មានប្រសាសន៍បន្តទៀតថាៈ កងទ័ពគឺជាកម្លាំងស្នូលចាំបាច់បំផុត ក្នុងខឿនកិច្ចការពារប្រទេសជាតិ មាតុភូមិ និងបូរណភាពទឹកដីមិនអាចខ្វះបាន ។ កន្លងមកប្រទេសជាតិរបស់យើងធ្លាក់ក្នុងភ្នក់ភ្លើង សង្គ្រាមផ្ទៃក្នុងដ៏រាំរ៉ៃជាងបីទសវត្ស ចាប់ពីទសវត្សទី៦០រហូតដល់ឆ្នាំ ១៩៩៨ ទើបទទួលបានសន្តិភាពទាំងស្រុង ។ ទាំងនេះកើតចេញពីការចង់បានសន្តិភាព ការបង្រួមបង្រួមជាតិតែមួយ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន រួមជា មួយនឹងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ  នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ព្រមទាំងមានការចូលរួមពីបងប្អូនយុទ្ធមិត្តទាំងអស់ បូជាទាំងកម្លាំងកាយចិត្ត សាច់ស្រស់ឈាមស្រស់ ចូលរួមចំណែកដ៏ធំមួយ ដែលរាជរដ្ឋាភិបាលមិនអាចបំភ្លេចបានរហូតធ្លាក់ខ្លួនមានជម្ងឺរបួសនិងពិការ មកសម្រាកព្យាបាលនៅទីនេះ ។ ក្រោយព្យាបាលរួចពេលវិលត្រឡប់ទៅកាន់កងឯកភាពវិញ យុទ្ធមិត្តយើងត្រូវខិតខំរៀនសូត្រ ហ្វឹកហាត់បន្តទៀត ទាមទារមានការយល់ដឹងពីទំនើបកម្មបច្ចេកវិទ្យានានា សម្ភារសព្វាវុធក្នុងប្រព័ន្ធបច្ចេកវិទ្យាទាន់ សម័យ និងសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចការពារជាតិឲ្យបានរឹងមាំ។

ជាមួយគ្នានេះ លោក លី កុសល ផ្តាំផ្ញើរនិងជំរុញលើកទឹចិត្តដល់វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិកមន្ទីរពេទ្យព្រះកេតុមាលា បន្តបំពេញតួនាទីភារកិច្ចដ៏ល្អរបស់ខ្លួន ខិតខំកសាង និងអភិវឌ្ឍសមត្ថភាពជំនាញឯកទេសនានា ទទួលបានកាន់ខ្លាំងក្លា និងជោគជ័យដល់ការពិនិត្យព្យាបាលសុខភាពជូនយោធិនជម្ងឺរបួសក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋរបស់យើងតទៅទៀត។

ក្នុងខណៈនោះ ឧត្តមសេនីយ៍ឯក លី កុសល បាននាំយកអំណោយរបស់ក្រសួងការពារជាតិ ចែកជូនដល់យោធិនជម្ងឺនៃ (ខ.ភ.ម) មានចំនួន ៣២០នាក់ ដែលក្នុងម្នាក់ៗទទួលបាន មី ត្រីខកំប៉ុង ទឹកដោះគោ ស្ករស និងថវិកា ៣ម៉ឺនរៀលផងដែរ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print