សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការដំឡើងប្រាក់ខែជូនកម្មករ និយោជិត ធ្វើឡើងក្នុងរូបមន្ត ចែកគ្នារស់ ជួយគ្នារស់

ចែករំលែក៖

ភ្នំពេញ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិត បើទោះបីជាមិនបានឡើងច្រើនក៏ដោយ ប៉ុន្តែការដំឡើងប្រាក់ខែជូនកម្មករ និយោជិត ធ្វើឡើងក្នុងរូបមន្ត ចែកគ្នារស់ ជួយគ្នារស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់មកពីរោងចក្រ សហគ្រាស ចំនួន២២ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដំឡើងនេះបានចំនួចតិចតួចមែន ប៉ុន្តែបើយើងសរុបកម្មករនយោជិតទូទាំងប្រទេស គឺមិនតិចនោះឡើយ ហើយម៉្យាងទៀត ការដំឡើងនេះដែរ ស្របពេលដែលប្រទេសនានាមិនបានដំឡើងនោះទេ ដោយសារវិបត្តិកូវីដ-១៩ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដូច្នេះហើយការដំឡើងនេះ គឺដើម្បីចែកគ្នារស់ជួយគ្នារស់។ 

លោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិត ដែលចូលរួមសំណេះសំណាលក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត មានចំនួនសរុប ១៨,០៩៩នាក់ ក្នុងនោះមានកម្មការិនីមានផ្ទៃពោះ ៦៨៩នាក់។ បើតាមលោក ហេង សួរ កម្មករ និយោជិតដែលចូលរួមក្នុង ពិធី សំណេះសំណាលនេះ មកពីរោងចក្រ សហគ្រាសចំនួន២២ រួមមាន៖ រោងចក្រកាត់ដេរចំនួន១៨, ផលិតផលធ្វើ ដំណើរ និងកាបូបចំនួន២, ដេរស្បែកជើងចំនួន១ និងរោងចក្រផលិតឆ័ត្រចំនួន១។

លោករដ្ឋមន្ត្រីថា បច្ចុប្បន្នរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាសចំនួន៩,៥៩០ និងមានកម្មករ និយោជិតកំពុងបម្រើការងារសរុប ៦៦ម៉ឺន ៥ពាន់នាក់ ដែលផ្តល់ប្រាក់ឈ្នួល សរុបជាង ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ ដេរមាន ចំនួន៧៣៥ ផ្តល់ការងារជូន កម្មករ និយោជិតសរុបប្រមាណ ៣៤ម៉ឺន នាក់ ផ្តល់ប្រាក់ឈ្នួលសរុបជាង ១ពាន់លាន ដុល្លារក្នុង មួយឆ្នាំ។

នយោបាយបង្កើតការងារជូនប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់ រាជរដ្ឋា ភិបាល ដឹក នាំ ដោយគណបក្សប្រជាជនកម្ពុជាទាំងក្នុងអាណត្តិចាស់ និងអាណត្តិថ្មី។ ក្រោយ បង្កើតរាជរដ្ឋាភិបាលនីតិកាល ថ្មី ហើយភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាប់ យក កម្ម ករ និយោជិតក្នុងវិស័យឧស្សាហកម្មផ្នែក វាយ នភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និង ផលិត ផលិត ផល ធ្វើ ដំណើរ និងកាបូបជាជំនួបសាធារណៈ លើក ដំបូង និងមានជំនួបជាបន្តបន្ទាប់ទៀត។

លោក ហេង សួរ បានសង្កត់ធ្ងន់ថា ការឧបត្ថម្ភនេះ ជាការសរបញ្ជាក់ឱ្យឃើញពីការគិតគូរដល់ការលើកកម្ពស់ សុខ ភាព មាតា និងកុមារតូច ក្នុងការរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបតម្ថភ្ភរបស់កុមារតូចតាំងពី កូន ក្នុងផ្ទៃ រហូតដល់កូនអាយុ ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតីរបស់កុមារតូច ព្រមទាំងជួយសម្រាលបន្ទុកចំណាយកម្មករ និយោជិតផងដែរ។

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុតចំពោះ ការទាញអ្នកវិនិយោគទុន ។ នេះបើតាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែង នៅអង្គការសហប្រជាជាតិ ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ៕ 

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print