ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោក ទូទាំងប្រទេសនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាលចំនួន ១៤ នាក់ (ស្រី០៤នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៥ខែកញ្ញា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សរបួសធ្ងន់ ១០នាក់(ស្រី០៤នាក់) និងរបួសស្រាល ០៤នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន១១លើក មាន ៖ កត្តាល្បឿន ០២លើក(ស្លាប់ ០១នាក់), ប្រជែងគ្រោះថ្នាក់ ០១លើក(ស្លាប់០២នាក់),មិនប្រកាន់ស្តាំ០១លើក (ស្លាប់០៣នាក់),មិនគោរពសិទ្ឋិ ០៣លើក,ស្រវឹង០២លើក,កត្តាយាន ០២លើក។
សូមបងប្អូនប្រជាពលរដ្ឋជនរួមជាតិ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ដើម្បីអាយុជីវិតខ្លួនឯង គ្រួសារអ្នក និងអ្នកដទៃ ។ ត្រូវទន្ទេញពាក្យថា , ថ្ងៃនេះថ្ងៃស្អែកគ្មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ការបើកបរ យោគយល់គ្នា ដើម្បីជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍ ៕
ដោយ : សហការី