លោករដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបប្រជុំទ្វេភាគី កម្ពុជា-ជប៉ុន នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ម្សិលមុិញ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Ichiro MIYASHITA រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទជប៉ុន។

ជាកិច្ចចាប់ផ្តេីម លោករដ្ឋមន្ត្រី បានថ្លែងអំពីកិច្ចសហប្រតិបត្តិការកន្លងមករវាង កម្ពុជា-ជប៉ុន ដែលបានសហការកន្លងមក ក្រោមជំនួយកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលជប៉ុនមកកម្ពុជា។ ក្រោមជំនួយ ODA ជប៉ុនបានចូលរួមចំណែកអភិវឌ្ឍ ធ្វេីឱ្យកសិកម្មកម្ពុជាកាន់តែប្រសេីរ។ លោករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់បន្ថែមថា ដេីម្បីឱ្យគម្រោង ODA កាន់តែមានប្រសិទ្ធភាពនោះ ភាគីពាក់ព័ន្ធគួរធ្វេីយ៉ាងណា ជួយដល់សេដ្ឋកិច្ចកសិករ ឱ្យនៅតែមាននិរន្តភាព ក្រោយពីគម្រោងបិទបញ្ចប់។

បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រី បានលេីកទឹកចិត្តចំពោះអ្នកវិនិយោគជប៉ុន ឱ្យមកដាក់ទុនវិនិយោគនៅកម្ពុជា លេីការកែច្នៃផលិតផលកសិកម្មដើម្បីនាំចេញ ទាំងទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print