ខេត្តពោធិ៍សាត់ ៖ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងនាព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បព្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នេះថា ម្សិលមិញយ៉ាងហោចមានមនុស្សចំនួន២នាក់ បានស្លាប់បាត់បង់ជីវិត ដោយករណីផ្សេងគ្នា ។
ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា នៅភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន ។ ដោយមានបុរសវ័យចំណាស់ម្នាក់បានធ្វើអត្តឃាត ដោយយកខ្សែនីឡុងពណ៏ស ចងព្យួ.កទៅមែកដើមស្ដៅផ្នែកខាងក្រោយផ្ទះ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ សពត្រូវបានគេស្គាល់ឈ្មោះ យូ ឆាន់ ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំកើតហេតុ មូលហេតុ(សសៃប្រសាទ)។
ប្រភពបញ្ជាក់ទៀតថា ករណីទី-២ បានកើតឡើងនៅចំណុចរោងស្នាក់នៅមួយកន្លែង ស្ថិតនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ។ សពត្រូវបានគេស្គាល់ឈ្មោះ អំ អុល ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទៀនភ្លើង ឃុំឈើតុំ ស្រុកក្រគរ មូលហេតុ(គាំងបេះដូង)។
ប្រភពបញ្ជាក់បន្ថែមទៀត ករណីមានមនុស្សស្លាប់២នាក់ផ្សេងគ្នាខាងលើនេះ មន្ត្រីស្ថាប័នជំនាញ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ លទ្ធផលៈ សពនិមួយៗពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ដោយជាប់ពាក់ព័ន្ធករណីផ្សេងនោះទេ សពៈ ត្រូវបានធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសាររៀងៗខ្លួន ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន