ភ្នំពេញ ; អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកិត្តិយសសូមជម្រាបជូនធុរជនពាក់ព័ន្ធទាំងអស់ជ្រាបថា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការនាំចេញថ្មធម្មជាតិ និងផលិតផលពីថ្មធម្មជាតិ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្កើតលេខទូរស័ព្ទទំនាក់ទំនងនិងបណ្តាញ ទំនាក់ទំនងតេឡេក្រាម (Hotline) ដូចខាងក្រោម៖
១. លោក អ៊ីវ តាំង ទូរស័ព្ទលេខ 089 888 787
២. លោក ហួង រតនា ទូរស័ព្ទលេខ 012 285 750
ក្នុងករណីជួបប្រទះនូវឧបសគ្គឬការលំបាកនានាជាយថាហេតុ ក្នុងដំណើរការបំពេញបែបបទនាំចេញ ថ្មធម្មជាតិ និងផលិតផលពីថ្មធម្មជាតិ ធុរជនពាក់ព័ន្ធអាចទូរស័ព្ទទំនាក់ទំនង ឬទាក់ទងតាមបណ្តាញសង្គម តេឡេក្រាមដែលមានលេខទូរស័ព្ទដូចខាងលើ ដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយពីមន្ត្រីមានសមត្ថកិច្ចន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
អាស្រ័យហេតុនេះ សូមសាធារណជន និងធុរជនពាក់ព័ន្ធជ្រាបជាព័ត៌មាន ៕
ដោយ : សហការី