ប្រទេសម៉ាឡេស៊ី : នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន-ចិន លើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការអនាម័យ និងភូមគាមអនាម័យ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលដៅពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអនាម័យ និងភូតគាមអនាម័យ រវាងអាស៊ាននិងចិន ក្នុងការសម្រួលពាណិជ្ជកម្មផលិតផលកសិកម្មនិងស្បៀងអាហាររវាងអាស៊ាននិងចិន។
អង្គប្រជុំបានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-ចិន លើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការអនាម័យ ដែលក្នុងនោះ ប្រទសចិនមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រីកទំហំការនាំចេញពីផលិតផលកសិកម្មពីអាស៊ានទៅកាន់ទីផ្សារប្រទេសចិន ឆ្ពោះទៅសម្រេចគោលដៅកំណត់ដោយ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ក្នុងការនាំចូលផលិតផលកសិកម្មពីអាស៊ានឱ្យបាន១៥០ពាន់លានដុល្លារ នៅបណ្តាឆ្នាំខាងមុខ៕
ដោយ : សហការី