រដ្ឋបាលស្រុករមាសហែករៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី៨នៅទីចាត់ការគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង:  រដ្ឋបាលស្រុករមាសហែក បានរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅទីចាត់ការគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកនិងលោកស្រី លោកអុិន សាបន ប្រធានក្រុមប្រឹក្សាស្រុក លោកលោកស្រីអភិបាលរងស្រុក កងកម្លាំងទាំង៣និងមន្ត្រីរាជការចំណុះអោយរដ្ឋបាលស្រុកជាច្រើននាក់ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស៊ូម៉ុល បានលើកឡើងថា ពិធីបុណ្យកាន់បិណ្ឌបានប្រព្រឹត្តទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាជាបន្តបន្ទាប់ដោយក្តីសប្បាយរីករាយជ្រះថ្លា។ ក្នុងពិធីបុណ្យកាន់បិណ្ឌនេះជារៀងរាល់ឆ្នាំសាសនិកជនទាំងអស់ដែលកាន់ព្រះពុទ្ធសាសនាតែងតែគោរពប្រតិបត្តិពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទម្លាប់តាំងពីបុរាណ ដែលមានរយ:ពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងប្រទេសកម្ពុជា។

លោកបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពិសេសមានសម្ដេចតេជោហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រទេសមានសុខសន្តិភាពមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ ពិសេសក្នុងខេត្តស្វាយរៀងដែលមានលោក ប៉េង ពោធិ៍សា ជាអភិបាលខេត្តស្វាយរៀងផងដែរ។

លោកបានបន្ថែមថា នេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញាណក្ខន្ឌ បុព្វការីជនមាន ជីដូន ជីតា ញាតកាទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។

...

សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់របស់ព្រះពុទ្ធសាសនា។ ពិធីនេះមានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។​ ក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យព្រះពុទ្ធសាសនានេះ​ ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជេីងវត្ត​តែងតែធ្វេីចង្ហាន់វេរប្រគេនព្រះសង្ឃជាប្រចាំ​ ដោយគណៈកម្មការវត្តឬ​ភូមិបានមូលមតិគ្នាបែងចែកជាវេនដេីម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ​រហូតចប់ពិធីបុណ្យភ្ជុំបិណ្ឌ៕ ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print