សមត្ថកិច្ច​ចម្រុះខេត្តកំពង់ឆ្នាំង បន្តចុះត្រួតពិនិត្យ និងប្រកាសផ្សព្វផ្សាយស្តីពីរដូវបើកនេសាទ និងបង្ក្រាបបទល្មើសនេសាទ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖​ កម្លាំងចម្រុះរបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយស្តីពីរដូវបើកនេសាទ និងបង្ក្រាបបទល្មើសនេសាទ។ ក្នុង​យុទ្ធនាការនេះ​ដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ រួមកម្លាំងនឹង លោកនាយ នាយរងផ្នែកកំពង់ប្រាសាទ លោកនាយសង្កាត់ជលផល ស្រុកជលគីរី សហកាជាមួយ កម្លាំងនគបាលសេដ្ឋកិច្ចខេត្ត រួមនឹងសហគមន៍នេសាទ​ កាលពីទី៦ ខែតុលា ឆ្នាំ២០២៣ម្សិលមិញ។

បេីតាមការ​បញ្ជាក់ពី​លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក លី ឡា នាយខណ្ឌរដ្ឋបាល ជលផលខេត្ត បានឱ្យដឹងថា​ នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំ ជាលើកទី២នេះ ដោយអនុវត្តតាមការណែនាំពីលោក ស៊ុន សុវណ្ណារិទ្ធ ប្រធានគណៈបញ្ជាការឯកភាពខេត្ក លោកបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ រួមនឹងក្រុមការងារ បន្តចុះប្រកាសជូនដំណឹង ដល់បងប្អូន ប្រជានេសាទ នៅឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ស្ដីពីរដូវបើកនេសាទ ពិសេសដោយបានផ្ដោតសំខាន់ ទៅលើការមិនអនុញ្ញាតឲ្យមានការ តភ្ជាប់របាំងគ្នា វែងៗដែលលើសពីប្រវែង ដែលច្បាប់ស្តីពីជលផលបានកំណត់ ក្នុងនោះ លោក ប្រធានមន្ទីរកសិកម្ម ក៏មិនអនុញ្ញាតដាច់ខាត ចំពោះការ ប្រើប្រាស់ឧបករណ៍ របាំងស្បៃ មុង ដោយមិនឲ្យប្រើប្រាស់ដាច់ខាត នូវរបាំងសាច់អួនក្រហម ក្រឡាក្រោម ៣ ហ៊ុន ។

លោកប្រធានមន្ទីកសិកម្មខេត្ត ក៏បានណែនាំដល់មន្ត្រីរបស់លោកបន្ថែម ដោយមានវិធានការ ប្រគល់ភារកិច្ច ដោយជូនកិច្ចការងា បង្ក្រាបបទល្មើស ដល់លោក នាយផ្នែក លោកនាយសង្កាត់ ត្រូវតែធ្វើបន្ត ក្នុងនោះ ត្រូវផ្សព្វផ្សាយបន្ត ឱ្យពួកគាត់ រករបរណា ដែលត្រូវច្បាប់ ស្តីពីជលផល ។

...

លោក​ ក៏បានបញ្ជាក់បន្ថែមថា ក្នុងនោះក្រុមការងារ ក៏បានបន្ដចេញ ប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ចាប់ពីចំណុចវាល សំណាប កប់ចេស និងខ្វែងឆ្លុះ ស្ថិតក្នុងភូមិពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើ និងបំផ្លាញចោល នៅនឹងកន្លែង របាំងសាច់អួន ១៤ កន្លែង ប្រវែង ២.៨០០ ម៉ែត្រ លូកងសាច់អួន ១៤គ្រឿង បង្គោលចំនួន ៨០០ ដើម និងបានចាក់ លែងកូនត្រី ចំនួន ៨០ គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។ រាល់វត្ថុតាងបទល្មើស ត្រូវបានធ្វើការប្រមូលដុតកម្ទេចចោល៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print