ខេត្តប៉ៃលិន÷ តាមប្រភពពីសមត្ថកិច្ចជំនាញមូលដ្ឋានសង្កាត់ទួលល្វាបានឱ្យ
ដឹងថា នៅវេលាម៉ោង០៩និង០០នាទី ថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនិងថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៣ មានករណីភ្លើងឆេះ ភោជនីយដ្ឋាន យីភី ហ្គួ ០១កន្លែងនៅចំណុចភូមិអូរតាពុកក្រោម សង្កាត់ ទួលល្វា ក្រុង/ ខេត្តប៉ៃលិន។
-ម្ចាស់ហាង ឈ្មោះ Luo XIAOBING ភេទ ស្រី អាយុ ៤៦ ឆ្នាំ ជនជាតិ ចិន,
សមត្ថកិច្ចជំនាញបានបន្តថា ករណីឆេះបណ្តាលមកពីទុស្សេខែ្សរភ្លើង។
ការខូចខាត៖
អគារចំនួន ០១ ខ្នង់ ទំហំ ២០x៦០ ខូចខាត ចំនួន ៣០%
ខូចខាតគ្រឿងទេសមួយចំនួន បេីគិតជាប្រាក់ ប្រហែលជា ៨០០០$ ការចេញអន្តរាគមន៍ជួយសង្គ្រោះកម្លាំងការិយា
ល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដឹកនាំកម្លាំង ដោយលោក វរសេនីយ៍ឯក យ៉ន ជេដ្ឋា ស្នងការរង ផែនការងារគ្រប់គ្រង់អាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ បានចេញរថយន្តចំនួន ០៣គ្រឿង សហការជាមួយកម្លាំងវេនប្រចាំបញ្ជា កម្លាំងអធិការក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទួលល្វា ។ ដោយប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត។
ភ្លើងត្រូវបានរលត់ទាំងស្រុងនៅវេលាម៉ោង ០៩និង៤០នាទី ថ្ងៃខែឆ្នាំដដែល៕
ដោយ÷ ស សារ៉េត