ភ្នំពេញ : នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម :
១- បើការផ្សាយពាណិជ្ជកម្មនៅថែមស្វែរក្លែងក្លាយ = ពួកឯងប្រតិកម្មតវ៉ាធ្វើអី?
២- ការផ្សាយលើថែមស្វែរបានផ្សាយរួចហើយ = ការខ្មាស់អៀនគឺពួកតវ៉ាដោយអត់បានការនោះទេ?
៣- អង្ករនិងស្រូវនៅកម្ពុជាសល់រាប់លានតោន = តើមានខ្មែរណាអត់បាយដូចការផ្សាយរបស់វិទ្យុអាស៊ីសេរី?
៤- នៅកម្ពុជាមានសិទ្ធិសេរីភាពទូលំទូលាយ = ចង់នរណាដាក់ច្រវ៉ាក់ខ្លួនឯងនិងអត់បាយចង់ប៉ុន្មានថ្ងៃខែក៏បានដោយសេរីអត់នរណាហាមឃាត់ទេ។
៥- បើវីដេអូផ្សាយនៅថែមស្វែរក្លែងក្លាយក៏ក្លែងក្លាយទៅ = ឲ្យតែរូបពិតបានត្រូវមើលឃើញលើផ្ទាំងការផ្សាយ។
៦- ការខ្មាស់អៀនវាជាពួកប្រឆាំងទេដែលប្រឆាំងមិនបានការ = អ្នកដែលត្រូវគេផ្សាយដ៏ល្អឆើតឆាយរឿងអីខ្មាស់អៀន?
៧- ការផ្សាយលើផ្ទាំងពាណិជ្ជកម្មនៅថែមស្វែរត្រូវបានគេមើលទូទាំងពិភពលោក = តែបែរជាវិទ្យុអាស៊ីសេរីផ្សាយថាក្លែងក្លាយ តើជាការគួរឲ្យខ្មាស់អៀនដែរទេដែលផ្សាយផ្ទុយពីការពិតនោះ?
៨- សកម្មភាពជួញដូរគ្រឿងញៀននៅថៃខ្លាំងក្លា = ដែលធ្វើឲ្យនាយករដ្ឋមន្ត្រីថៃចាត់វិធានការណ៍ក្តៅលើក្រុមឧក្រឹដ្ឋជនគ្រឿងញៀន។
៩- ល្បិចអាឡុងនៅលើគោកដោយយកឃ្លីបវីដេអូតាំងពីសម្តេចតេជោ ហ៊ុន សែន ជួបទណ្ឌិត សម រង្ស៊ី នៅម៉ាឡេស៊ីមកធ្វើជារឿងថ្មី = ដោយដកស្រង់យកតែពាក្យវប្បធម៌សន្ទនាមកផ្សាយ?
១០- ទោះជាយ៉ាងណាអត់មានវប្បធម៌សន្ទនាទេ = បើម្ខាងចង់បានវប្បធម៌សន្ទនាឯម្ខាងទៀតគិតតែពីជេរអត់ឈប់ ៕