ត្រៀមបញ្ជូនខ្លួន​មុខសញ្ញា​ចំនួន២នាក់ ករណីជួញដូរគ្រឿងញៀន​ និងប្រើប្រាស់កាំភ្លើង​ខុសច្បាប់​ ទៅតុលាការ​ខេត្ត​កោះកុង​

ចែករំលែក៖

ខេត្តកោះកុង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ នៅព្រឹកថ្ងៃចន្ទ​ទី០៩​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មុខសញ្ញា​ចំនួន២នាក់ ពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀន​ និង​កាន់កាប់​អាវុធ​​ខុសច្បាប់​ ត្រូវ​បានបង្ហាញមុខជា​សាធារណៈ​ មុនបញ្ជូនទៅ​សាលាដំបូងខេត្ត​កោះកុង​ ក្រោយ​ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​។

ប្រភពដដែលបន្តថា​ ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ​ស្នងការនគរបាលខេត្ត​កោះកុង​ កាលពីយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បានចុះបង្ក្រាប់ករណីជួញដូរគ្រឿងញៀនមួយកន្លែង នៅចំណុចបង្គោលបីមាត់សមុទ្រ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ នៅពេលដែលជនសង្ស័យកំពុងតែជួញ ដូរគ្រឿងញៀន ។

កម្លាំងនគរបាលចុះទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ប្រុស និងឆែក ឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនខុសច្បាប់មួយចុងទុយោ ។ ១.ឈ្មោះ លី ចាន់ណារឹទ្ធ (រឹទ្ធ) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ព្រះពុទ្ធ មុខរបរកម្មករ ទីលំនៅភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង។ ២.ឈ្មោះ សាន គីមហុង (ហុង) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង។ ហើយកម្លាំងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បន្តធ្វើការឆែកឆេរផ្ទះជនសង្ស័យស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង រកឃើញកាំភ្លើងខ្លី ១ដើម (មិនស្គាល់ម៉ាក) ដែលជនសង្ស័យបានកប់ទុកនៅខាងក្រោមផ្ទះ។

ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ កម្លាំងជំនាញ​ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ១កំណាត់ទុយយោ
-កាំភ្លើងខ្លី១ដើម
-ម៉ូតូ១គ្រឿង (ម៉ាក់Winner ពណ៌ក្រហម+ខ្មៅ)
-ទូរស័ព្ទដៃចំនួន២គ្រឿង។

...

បច្ចុប្បន្ន កម្លាំងនគរបាលកំពុងបំពេញសំណុំរឿង បញ្ជូនតុលាការខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print