ប្រជាពលរដ្ឋ​រីករាយ​ និងថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន​ ម៉ាណែត​ ដែលអនុញ្ញាតឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ!

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានសម្រេច​អនុញ្ញាតឱ្យបើកដំណើរការឆ្លងស្ពានកោះពេជ្រ-កោះនរា​ ជា​បណ្ដោះអាសន្ន​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ពោលគឺនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋធ្វើដំណើរ បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចបានគិតគូរដល់ពួកគាត់​ក្នុងការ​សម្រួល​ចរាចរណ៍​កុំឱ្យ​មានការ​កក់ស្ទះផងដែរ។

ជាក់ស្ដែង​នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ ប្រជាពលរដ្ឋ​ ដែលធ្វេីដំណើរការឆ្លងស្ពានកោះពេជ្រ-កោះនរា​លើកឡើងថា ការគិតគូរយកចិត្តទុកដាក់របស់សម្តេចធិបតី គឺបានជួយ​សម្រួលការចរាចរណ៍​ធ្វើដំណើរទៅមកបានកាន់តែប្រសើរឡើង​ ពិសេសនោះ ​គឺក្នុងរដូវការបុណ្យភ្ជុំបិណ្ឌខាងមុខ ព្រោះនៅ​រៀងរាល់មានបុណ្យទាន​ ពលរដ្ឋជាច្រើន ប្រាកដជាធ្វើដំណើរចាកចេញ​ពីរាជធានី​ភ្នំពេញទៅកាន់ស្រុកកំណើត ដូច្នោះហើយស្ពានខាងលើនេះ ​វានឹង​ជួយ​បញ្ចៀស​បាន​ពី​ការកកស្ទះ ហើយក៏កាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរបានច្រើនផងដែរ ។

...

គួរបញ្ជាក់ថា ស្ពានកោះពេជ្រ – កោះនរា នឹងត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន តែមួយស្ពាននោះទេ សម្រាប់ការធ្វើចរាចរណ៍ទ្វេទិស ពោលទាំងទៅ និងមក ។ ក្រោយផុតកំណត់រយៈពេល០៣ថ្ងៃហើយនោះ​ ស្ពានខាងលើនេះ​នឹង​ត្រូវផ្អាកចរាចរណ៍​ជា​បណ្តោះអាសន្នវិញសិន​ រងចាំការសាងសង់រួចរាល់ ១០០ភាគរយ នឹងបើកឱ្យប្រើប្រាស់ជាផ្លូវការណ៍ នៅ​ចុងខែតុលា ឆ្នាំ២០២៣នេះ៕ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print