ពលរដ្ឋមីយ៉ាន់ម៉ាជាង ១ម៉ឺននាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ដោយគ្រោះទឹកជំនន់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣បានផ្សាយថា ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយឱ្យដឹងនៅថ្ងៃចន្ទនេះថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងមូសុង នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា បានជម្លៀសមនុស្សជាង ១០,០០០ នាក់ និងរំខានដល់ចរាចរណ៍ខ្សែររថភ្លើង ដែលតភ្ជាប់ទីក្រុងធំជាងគេរបស់ប្រទេសនេះ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខុមាលភាពសង្គម និងសង្គ្រោះ លោកស្រី Lai Shwe Zin Oo បាននិយាយថា ភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងតំបន់ Bago ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន បានបណ្តាលឱ្យមានទឹកជំនន់នៅតំបន់ទំនាប នៃទីប្រជុំជនរបស់តំបន់នេះ។ លោកស្រីបានបន្ថែមថា រហូតមកដល់ពេលនេះ មិនទាន់មានអ្នករងរបួសទេ ប៉ុន្តែមនុស្សជាង ១០,០០០ នាក់ ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេ។
នាយកដ្ឋានឧតុនិយមមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុង Bago បានកត់ត្រាទឹកភ្លៀង ២០០មីលីម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥៩ ឆ្នាំ។ ភ្លៀងធ្លាក់ឬផ្គររន្ទះត្រូវបានគេរំពឹងថា នឹងមាននៅទូទាំងប្រទេសរហូតដល់ល្ងាចថ្ងៃចន្ទ។
មេដឹកនាំក្រុមសង្គ្រោះបន្ទាន់នៅទីក្រុង Bago បានប្រាប់សារព័ត៌មានថា ទឹកជំនន់មានជម្រៅយ៉ាងហោចណាស់ ៧-៨ ហ្វីត ឬស្មើនឹង ២.៤៤ ម៉ែត្រនៅក្នុងតំបន់ទំនាប និង ៣-៤ហ្វីតនៅកណ្តាលទីក្រុង៕

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print