សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន អញ្ជើញបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ជូនដល់ក្រុមការងារ គណៈកម្មការដឹកនាំរឿង និងតួសម្ដែង ក្នុងខ្សែភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី “

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន អញ្ជើញបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ជូនដល់ក្រុមការងារ គណៈកម្មការដឹកនាំរឿង និងតួសម្ដែង ក្នុងខ្សែភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា ៖ នៅក្នុងឱកាស នៃពិធីបិទកញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី “ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ហ៊ុនម៉ាណែត បានអញ្ជើញផ្ដល់កិត្តិយស ក្នុងពិធីបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ជូនដល់ ក្រុមការងារ គណៈកម្មការដឹកនាំរឿង និងតារាសម្ដែងខ្សែភាពយន្តរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី “ប្រមាណជាង៤០០ នាក់។ 

ចំពោះកុមារា កុមារី ដែលបានចូលរួមសម្ដែងនៅក្នុងភាពយន្តប្រវត្តិសាស្ត្រនេះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភនូវខ្សែកមាសទម្ងន់ ៥ ជីក្នុងម្នាក់ៗ ជំនួសឱ្យការមិនបានមេដាយ ដោយសារនៅជាកុមារ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print