ព័ត៌មានបឋម៖ នារីម្នាក់ចុះបឹងដេីម្បីកាត់ត្រកួននិងបេះផ្កាកំផ្លោកយកលក់​ តែមិនប្រយ័ត្នត្រូវទឹកហូរគួចលិចបាត់២ថ្ងៃ​ ទេីបភ្ញាក់ផ្អេីលដល់កម្លាំងជំនាញ911

ចែករំលែក៖

​ ភ្នំពេញ​ ៖​ នារីម្នាក់បានដេីរទៅចុះបឹងដេីម្បីកាត់ត្រគួននិងបេះកំផ្លោក​ តែមិនប្រយ័ត្នបានរអិលជេីងធ្លាក់ចូលទឹកដែលកំពុងហូរខ្លាំងគួចលិចទៅបាត់តាំងពីរសៀលថ្ងៃច័ន្ទ​ ទី៩​ ខែតុលា​ ឆ្នាំ២០២៣ ស្ថិតនៅបឹងទំពុន​ ភូមិព្រែកតាគង់១​ សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រហូតនៅព្រឹកថ្ងៃទី១១​ ខែឆ្នាំដដែល​ទេីបមានការភ្ញាក់ផ្អេីលជាខ្លាំង ។

​ បេីកតាមប្រភពពីអ្នកជិតខាងដែលស្គាល់នារីរងគ្រោះបានប្រាប់ថា​ ជនរងគ្រោះ​ មានឈ្មោះ​ ឡាយ​ ហៀង​ អាយុ៣២ឆ្នាំ​ មុខរបប​ ដេីរបេះបន្លែតាមបឹង​យកទៅលក់ចិញ្ចឹមជីវិត​ ស្នាក់នៅក្បែរកន្លែងកេីតហេតុ​ ។
​ ប្រភពដដែលបានបន្តថា​ នៅថ្ងៃកេីតហេតុ​ នារីរងគ្រោះបានដេីរទៅបឹងបំណងបេះបន្លែយកទៅលក់ដូចសព្វថ្ងៃ​ តែប្រហែលគាត់ដេីរមិនប្រយ័ត្នបានជាន់តសរឈេីដែលចម្លងពីផ្នែកម្ខាងទៅផ្នែកម្ខាងទៀត​ ក៏រអិលធ្លាក់ចូលទឹកដែលកំពុងហូរគួចខ្លាំងបណ្ដាលឱ្យលិចបាត់តែម្ដង​ ។ ពេលនោះក៏មានអ្នកជិតខាងបានព្យាយាមរកមេីលដែរតែមិនឃេីញ​និងបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឱ្យជួយចុះពិនិត្យផងដែរ រហូតដល់ថ្ងៃពុធ​ ខែឆ្នាំដដែល​ ទេីបមានការភ្ញាក់ផ្អេីលដល់កម្លាំងជំនាញរបស់​ 911​ ដាក់កម្លាំងជាច្រេីនចុះមកអន្តរាគមន៍ជួយរុករកសពនារីរងគ្រោះ​ ។
​ បច្ចុប្បន្ន​នេះ​ កម្លាំងជំនាញរបស់អង្គភាព911​ និងអាជ្ញាធរមូលដ្ឋានកំពុងស្វះស្វែងរកសពនារីរងគ្រោះនៅឡេីយនោះទេ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print