ឃាត់ខ្លួន៣នាក់ប្រើប្រាស់កាំភ្លើងហ្គាសបាញ់គ្រាប់ឃ្លីដែកទៅលើអ្នកដទៃ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ពាក្យចាស់ពោលថាសត្វមមាចប្រលែងនឹងភ្លើងដល់រដូវបុណ្យភ្ជុំហើយមិននាំគ្នាធ្វើបុណ្យបែជានាំគ្នាបង្ករហឹង្សារប្រើប្រាស់កាំភ្លើងហ្គាសបាញ់គ្រាប់ឃ្លីដែកទៅលើអ្នកដទៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
គួរបញ្ជាក់ថាកាលពីថ្ងៃចន្ទ១០រោច​ខែ​ភទ្របទ​ឆ្នាំថោះបញ្ចស័កព.​ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៣ វេ​លាម៉ោង ២៣និង១៨នាទីនៅចំណុច មាត់ ស្ទឹងសង្កែ ស្ថិតនៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងនគរបាលខេត្តបានស្រាវ​ជ្រាវនិ​ង​បង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ប្រើប្រាស់កាំ-ភ្លើ-ងខ្លី ហ្គាស បា-ញ់គ្រាប់ឃ្លីដែក ) បានធ្វើការ នាំខ្លួនជន​សង្ស័​យចំនួន០៣នាក់ មក កាន់ស្នងការដ្ឋានដើម្បីសាក​សួរស្រាវ ជ្រាវ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យករណីខាងលើ
១-ឈ្មោះ យ៉េន ចនណាតុន ភេទប្រុស មានទីលំនៅ ភូមិសុ ភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ សុខ ផានិត ភេទប្រុសមានទីលំនៅមិនពិតប្រាក ដ ។
៣-ឈ្មោះ រី រូហ្សា ភេទប្រុស មានទីលំនៅភូមិដាំស្ពៃ សង្កា ត់ ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ ដំបង។
ក្រោយឃាត់ខ្លួនដកហូតវត្ថុតាងរួមមាន៖
– កាំភ្លើងខ្លី ម៉ាក PIETRO BERETTA ប្រើហ្គាស បាញ់គ្រាប់ឃ្លីដែក ចំនួន ០១ ដើម
– កំប៉ុង ហ្គាសសម្រាប់បញ្ចូលកាំភ្លើង ចំនួន ០១ កំប៉ុង
– គ្រាប់ ឃ្លីដែក ចំនួន ០៨ គ្រាប់
– ម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ ក្រហម ស៊េរីឆ្នាំ ២០២៣ ពាក់ស្លាកលេខ បាត់ដំប ង 1AS- 7840

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ចំពោះមូលហេតុនៃការឃាត់ខ្លួននេះគឺនៅថ្ងៃទី០៩ ខែ​តុលា ឆ្នាំ២០២៣ វេលាម៉ោង ប្រមាណ​១៨និង​៤០នាទី នៅចំណុច កាហ្វេភូមិ ស្ថិតនៅក្នុងភូមិរំ​ចេក៤ សង្កាត់រតនៈ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើរួមជាមួយបក្សពួកផ្សេង ទៀត​ដែលកំពុងរត់គេចខ្លួន បានធ្វើសកម្មភាព ជិះម៉ូតូចំនួន ០៣ គ្រឿង និងបាន យកកាំភ្លើងខ្លីបាញ់គ្រាប់​( ឃ្លីដែក) បាញ់ទៅលើជនរងគ្រោះ ០១ នាក់ ឈ្មោះ ស្រៀង ចំរ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ ដំ បង ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួស ត្រូវចំនួន ០៣គ្រាប់ចំក ខាង ស្តាំ ០១គ្រាប់ កំភួនដៃខាងឆ្វេង ០១ គ្រាប់ និងកដៃខាងឆ្វេង ០១ គ្រាប់ ក្រហមជាំចេញឈាម ។

ពេលកេីតហេតុភ្លាមៗសមត្ថកិច្ចទទួ​លបានព័ត៌មាននេះ​ ហេីយផ្តេីមសហការស្រាវជ្រាវរហូតដល់វេលាម៉ោង​២៣​និង១៨នាទីថ្ងៃខែឆ្នាំដដែលជិតរំលងអា ធ្រាត្រទៅហេីយទេីបសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួននិងដកហូតវត្ថុតាងខាងលេី។

...

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំ ណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបា ត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់៕ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print