និស្សិតនៃសកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចសាខាខេត្តបាត់ដំបងចំនួន១៧៨នាក់ទទួលបាននូវការផ្សព្វ ផ្សាយ និងស្វែងយល់អំពីច្បាប់ស្តីពីការត្រួតពិ និត្យគ្រឿងញៀន និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តបាត់ដំបង : នៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃពុធ ១២រោចខែភទ្របទឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ និស្សិត និងមានការចូលរួមពីលោកសាកលវិទ្យាធិការរង និងសាស្រ្តាចារ្យ នៃសកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចសាខាខេត្តបាត់ដំបងចំនួន១៧៨នាក់ទទួលបាននូវការផ្សព្វ ផ្សាយ និងស្វែងយល់អំពីច្បាប់ស្តីពីការត្រួតពិ និត្យគ្រឿងញៀន និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ពីសំណាក់មន្ត្រីជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ខ្លឹមសារនៃការអប់រំដល់និស្សិតនាពេលនេះគឺក្នុងគោ លបំណងឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿញៀន ធ្វើយ៉ាង ណាដើម្បីឱ្យពួកគាតចៀសឆ្ងាយពីគ្រឿង ញៀន និងបានផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ សា ច់ញាតិរបស់ពួកគាត់ ក៏ដូចអ្នករស់នៅក្នុងសហ គមន៍ បានយល់ដឹងពីបញ្ហានេះផងដែរ។

ម៉្យាងទៀតបានជួយដល់ពួកគាត់ឱ្យចេះផ្តល់ព័ត៌មាន ដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពីក្រុមជួញដូរ ចែក ចាយ ប្រើប្រាស់គ្រឿងញៀន នៅក្នុងមូលដ្ឋានដែលគាត់រស់នៅក្នុងនោះសន្យារក្សាការសម្ងាត់ជូនពួក គាត់ មិនឱ្យមានការភ័យខ្លាចឡើយហើយបានណែ នាំឱ្យពួកគាត់ចូលរួមទាំងអស់គ្នាដើម្បីសហគមន៍គ្មានគ្រឿងញៀន ។

ពួកគាត់ទាំងអស់គ្នាត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ស្របតាមទិសស្លោក “បីកុំ មួយរាយការណ៍” គឺ៖
-កុំពាក់ព័ន្ធ
-កុំអន្តរាគមន៍
-កុំលើកលែងនិងមួយរាយការណ៍ត្រូវរាយការណ៍ផ្តល់ព័ត៌មានដល់សមត្ថកិច្ច។

ក្នុងការផ្សព្វផ្សាយក៏មានចាក់បញ្ចាំងស្លាយវីដេអូរពីបញ្ហាគ្រឿងញៀនដល់ក្រុមនិស្សិតបានទស្សនានិងបានស្វែងយល់ពីបញ្ហាគ្រឿងញៀននិងចែកខិត្តប័ណ្ណស្តីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនជូនដល់និស្សិតយកទៅសិក្សាស្វែងយល់បន្ថែមនៅផ្ទះផងដែរ។

...

ជាចុងបញ្ចប់ក៏មានការលើកជាសំនួរដោយក្រុមនិសិ្សតរបស់សាកលវិទ្យាល័យ ដើម្បីស្វែងរកដំណោះ ស្រាយ ហើយបានធ្វើការបកស្រាយជូនពួកគាត់ឱ្យបានយល់ដឹងកាន់តែច្បាស់នូវផលប៉ះពាល់នៃការប្រីប្រាស់គ្រឿងញៀន៕ ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print