រដ្ឋបាលស្រុករមាសហែក អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្លាប់មានការប៉ះ ពាល់ ជាមួយអ្នកវិជ្ជមានជំងឺផ្តាសាយបក្សី បើសិនមានអាការៈក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម និងមាន ការសង្ស័យថាសូមអញ្ជើញបកយកសំណាកធ្វើតេស្តរកមេរោគផ្ដាសាយបក្សីជាបន្ទាន់ នៅតាមបណ្ឌលសុខភាពដែលនៅជិតអ្នកបំផុត

ចែករំលែក៖

ខេត្តស្វាយរៀង: នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣

រដ្ឋបាលស្រុក រមាសហែក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្លាប់មានការប៉ះ ពាល់ ជាមួយអ្នកវិជ្ជមានជំងឺផ្តាសាយបក្សីខាងលើ បើសិនមានអាការៈក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម និងមាន ការសង្ស័យថាឆ្លងជំងឺផ្តាសាយបក្សី សូមអញ្ជើញបកយកសំណាកធ្វើតេស្តរកមេរោគផ្ដាសាយបក្សីជាបន្ទាន់ នៅតាមបណ្ឌលសុខភាពដែលនៅជិតអ្នកបំផុត។

សេចក្តីជូនដំណឹង ស្តីពី
វិធានការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺផ្ដាសាយបក្សី (HINI) រដ្ឋបាលស្រុករមាសហែក សូមជម្រាបជូនដំណឹងដល់សាធារណជន បងប្អូនប្រជាពលរដ្ឋទាំង អស់ដែលមានទីលំនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ជ្រាបថា បន្ទាប់ពីបានរកឃើញអ្នកឆ្លងជំងឺ ផ្តាសាយបក្សី ចំនួន ០១ករណី នៅភូមិប្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានបញ្ជាក់ ថា វិជ្ជមានជំងឺផ្តាសាយបក្សី ប្រភេទ H5N1 ពីវិទ្យាស្ថានសុខភាពសាធារណៈ កាលទីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣ និងបានបណ្តាលឱ្យបានបាត់បង់អាយុជីវិត។ ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល ឆ្លងជំងឺផ្ដាសាយបក្សី នៅក្នុងសហគមន៍ស្រុករមាសហែក ខេត្តស្វាយរៀង | រដ្ឋបាលស្រុករមាសហែក

សូមធ្វើការធ្វើការណែនាំនូវវិធានការមួយចំនួនដូចខាងក្រោម៖ 1 ត្រូវចេះធ្វើអនាម័យខ្លួនឯង លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ មុនពេលបរិភោគចំណីអាហារ

ប្រសិនបើមានការប៉ះពាល់ជាមួយបក្សីគ្រប់ប្រភេទ ត្រូវលាងដៃជាមួយសាប៊ូ និងទឹក ឱ្យបានឆាប់

ត្រូវដាក់សត្វបក្សីឱ្យនៅឆ្ងាយពីមនុស្ស ពិសេសកុមារតូចៗ

...

* ហាមដាច់ខាតយកសត្វបក្សីងាប់ ឬ ឈឺ ទៅចម្អិនធ្វើម្ហូបអាហារ។ ករណីមានសត្វបក្សីងាប់នៅក្នុងមូលដ្ឋាន សូមបងប្អូនរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ៕ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print