យុវតីខ្មែរដែលសិក្សារៀនសូត្រនៅសហរដ្ឋអាមេរិកទទួលបាននិទ្ទេសល្អក្នុងចំណោមនិស្សិតរាប់ពាន់នាក់

ចែករំលែក៖

ភ្នំពេញ ៖ យុវតីខ្មែរមួយរូបដែលកំពុងសិក្សាជំនាញវេជ្ជសាស្រ្តនៅសហរដ្ឋ អាមេរិកកំពុងទទួលការស្ងើចសរសើរពី លោកគ្រូ អ្នកគ្រូ និងនិស្សិតរួមជំនាន់ថាជាពូកែរៀនបានលេខ១ក្នុងចំណោមរាប់រយរាប់ពាន់នាក់មកពីបណ្តាប្រទេសនានា ទូទាំងពិភពលោក ។

...

យុវតីរៀនពូកែរូបនេះឈ្មោះថា កញ្ញា សៅ គឹមហៀក អាយុ២៣ឆ្នាំ ជាកូនទី១ ក្នុងចំណោមបងប្អូន៤នាក់ (ស្រីម្នាក់) ត្រូវជាកូនលោកឧត្តមសេនីយ៍ សៅ សៀត អាយុ៥៧ឆ្នាំ ជាមេបញ្ជាការរង បញ្ជាការ ដ្ឋានកងរថក្រោះនៃអគ្គសេនាធិការកង យោធពលខេមរភូមិន្ទ ។

លោកឧត្តមសេនីយ៍ សៅ សៀត បាន មានប្រសាសន៍ឲ្យដឹងថា លោកបានបញ្ជូន កូនស្រីរូបនេះទៅរៀននៅសហរដ្ឋអាមេរិក ជិត១០ឆ្នាំមកហើយ គឺតាំងពីនៅរៀន​សាលាបឋមសិក្សាវិទ្យាល័យ រហូតដល់​មហាវិទ្យាល័យ ។ នៅក្នុងសាលាពីមួយ​ឆ្នាំទៅមួយឆ្នាំ តាមរយៈព្រឹត្តិបត្រពិន្ទុដែលសាលាផ្តល់ឲ្យលោកឃើញថា កូនស្រី សៅ គឹមហៀក មានពិន្ទុល្អណាស់ មិន ដែលមានពិន្ទុអន់ម្តងណាទេ ពោលគឺ រៀនពូកែ ឧស្សាហ៍ព្យាយាម និងមានអំណត់ អត់ធ្មត់ខ្លាំងណាស់ក្នុងការសិក្សា ។

ដោយសារព្យាយាមក្នុងការសិក្សាទើបថ្មីៗនេះ កូនស្រី សៅ គឹមហៀកបានចាប់ យកជំនាញវេជ្ជសាស្ត្រ ផ្នែកផលិតឱសថ (បញ្ចប់ការសិក្សា Former undergraduate Research at Drexel University College of medicine studies at Drexel University.) ហើយមុខជំនាញនេះធ្វើឲ្យនាងទទួលបានបទពិសោធថ្មី គួបផ្សំនឹងស្មារតីឧស្សាហ៍ព្យាយាមផងនោះរឹតតែទទួលបាននិទ្ទេសល្អ និងការកោតសរសើរហួសពីការស្មាន ។ ក្រៅពីនេះក៏នៅមានប័ណ្ណសរសើរនិងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតដែលផ្តល់ដោយ សាលាមួយចំនួននៅសហរដ្ឋសម្រាប់កូនស្រីរបស់លោកផងដែរ ។

នេះចាត់ទុកជាគំរូដ៏អស្ចារ្យរបស់យុវតីខ្មែរយើង ដែលបានលះបង់ទៅសិក្សានៅក្រៅប្រទេសមានចម្ងាយរាប់ពាន់គីឡូម៉ែត្រ ទទួលបាននិទ្ទេសល្អ និងការកោតសរសើរពីបរទេសមិនដាច់ពីមាត់រហូតជនជាតិ អាមេរិកាំងទទួលស្គាល់ជានិស្សិតពូកែ ហើយ ពេលរៀនចប់គេនឹងទទួលយកទៅធ្វើការតាមជំនាញនៅស្រុកគេទៀតផង ៕

image

image

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print