ភ្នំពេញ៖ លោកតាខ្វិនជើងទាំងសងខាងមានមិនដឹងថាត្រូវប្រកបមុខរបរអ្វីនោះទេមានតែបើ ទីតាំងកត់កន្ទុយលេខ(កក់ឆ្នោត) តែចុងក្រោយ ត្រូវកម្លាំងនរគបាលខណ្ឌដូនពេញចុះបង្ក្រាបនិងឃាត់ខ្លួនស្ត្រី២នាក់ទៀត ដែលចូលចាក់ដើម្បីផ្សងសំណាង ផងដែរ ។
ករណីបង្រ្កាបទីតាំងកក់ឆ្នោតខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ១៦៣ ផ្លូវ៦៣ ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោកតាខ្វិនជើងដែលរកសីុកត់ឆ្នោតចិញ្ចឹមក្រពះនោះឈ្មោះ ម៉េង សុខខៃ ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅទីតាំងខាងលើពិការជើងទាំងសងខាង(ដើរមិនរួច) ប្រកបមុខរបរកត់កន្ទុយលេខដើម្បីដោះស្រាយបញ្ហាប្រចាំថ្ងៃ ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មានអ្នកចូលចិត្តផ្សងសំណាងជាមួយឆ្នោតវៀតណាមនិងឆ្នោតខ្មែរជាច្រើន ហើយនៅវេលាម៉ោង៣រសៀល ស្រាប់តែពេលនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងកក់កន្ទុយលេខនោះ ឃើញតែមនុស្ស៣នាក់គឺក្នុងនោះមានអ្នកកក់ម្នាក់ អ្នកចាក់២នាក់ជាស្រ្តី ដែលរស់នៅក្បែរផ្ទះ ។
ដោយឡែកស្ត្រី២នាក់ត្រូវកម្លាំងនគរបាលនៃអធិការខណ្ឌដូនពេញនាំយកមកអប់រំនិងតាខ្វិនជាអ្នកកត់ធ្វើកិច្ចសន្យាបញ្ជប់បន្តអាជីវកម្មតទៅមុខទៀត ៕
ដោយ៖ ស ដារ៉ា