លោក ឃួង ស្រេង៖ ការវិនិយោគចិន ផ្សារបោះដុំអាស៊ានអន្តរជាតិផ្សារដើមគរថ្មី   និងក្លាយជាមជ្ឈមណ្ឌលចែកចាយ បន្លែអន្ដរជាតិដ៏ទំនើប

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និង លោក Wang Wen Tian  ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញរួមគ្នាទៅពិនិត្យមើលពីវឌ្ឍនភាពសំណង់ផ្សារបោះដុំអាស៊ាន.អន្តរជាតិ ឬហៅថាផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ក្នុងខណ្ឌព្រែកព្នៅ ដែលបានសាងសង់រួច ក្នុងដំណាក់កាលទី១ហើយដែល មានតូប លក់ដូរចំនួន៦០០០ តូប ។
ក្នុងឧិកាសជួបសំណេះសំណាលជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃព្រហស្បតិ៏១៣រោច ខែភទ្របទ ឆ្នាំថោះព.ស២៥៦៧ ត្រូវនិងថ្ងៃទី ១២ តុលា ២០២៣
លោកឃួង ស្រេង បានបញ្ជាក់ថា៖ នេះជាការវិនិយោគសំណង់ របស់ចិន ចំពោះការសាងសង់ផ្សារដ៏ធំទំនើបនិងមានថាសុខភាពដ៏មានសក្តដានុពលដែលរាជធានីភ្នំពេញចង់បាន។ ក្រោយពីទទួលបានអនុសាសន៏ដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីអាណត្តិទី៦ ដំណើរ ការសាងសង់ក៏ចាប់ ផ្តើមនៅក្នុងឆ្នាំ២០២២លើផ្ទៃដីជាង២០ហិក តាដោយសមាគមអភិវឌ្ឍន៏ពាណិជ្ជកម្មហ្គាន់ស៊ី ប្រទេសចិន ។
លោក ឃួង ស្រេង  បានបន្តថា៖ផ្សារនេះក៏នឹងជួយរំលែកបងប្អូនអាជីវករពីលើផ្លូវព្រះមុនីរ៉េត ផ្សារដើមគរសព្វថ្ងៃ ដែលកំពុង
បង្កឲ្យ បាត់សណ្តាប់ធ្នាប់ផងដែរ ។ បច្ចុប្បន្នទីតាំងផ្សារបោះដុំនេះស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះៗ ទំនប់កប់ស្រូវ ហើយក៏ជាចំណុចកណ្តាលរាជធានី នៃការចែកចាយទំនិញ ហើយប្រទេសជិតខាង ពិសេសអ្នកវិនិយោគមកពីប្រទេសចិន អាចយកទំនិញរបស់ខ្លួនមកបង្ហាញ និងលក់នៅទីផ្សារដ៏ធំមួយនេះបានផងដែរ ។ សំរាប់បងប្អូនអាជីវករដែលមានបំណងមកលក់ ដូរនៅទីនេះ អាចដាក់ពាក្យមកក្រុមហ៊ុននឹងមិនយកថ្លៃ
ស្តង់រយះពេល២ឆ្នាំ។
ឯកអគ្គរដ្ឋទូតចិន លោក Wang Wen Tian ក៏បានចូលរួម អបអរសាទរចំពោះគំរោងវិនិយោគផ្សារបោះដុំ ដ៏ធំលើកដំបូង នៅរាជធានីភ្នំពេញ មួយនេះផងដែរ ។
លោកបានបញ្ជាក់ថា៖ នេះជាការបង្ហាញ ឲ្យ ឃើញពីចំណងមិត្តភាព សាមគ្គីភាព នឹងកិច្ចសហប្រតិបត្តិការនៃយុទ្ធសាស្ត្រ ត្បូងពេជ្រកម្ពុជា.ចិន ដែលផ្តួចផ្តើមឡើងដោយប្រមុខដឹកនាំនៃប្រទេសទាំងពី ។
ឯកអគ្គរដ្ឋទូតចិន បានបន្តទៀតថា៖ លោក មានការសប្បាយចិត្ដ និងរីករាយនៅ ពេលបានឃើញពីការយកចិត្តទុកដាក់នឹងគាំទ្ររាល់ គម្រោងរបស់ចិន នៅរាជធានីភ្នំពេញ ហើយស្ថានទូតចិន នឹងបន្តកិច្ចសហការវិនិយោគនៅរាជធានីភ្នំពេញ តាមរយះការ ជំរុញវិនិយោគិន របស់ចិន មកវិនិយោគ នៅ កម្ពុជា នៅរាជធានីភ្នំពេញឱ្យកានតែច្រើនថែមទៀត៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print