បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ មនុស្សម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូហុងដាវេវបុកជាមួយ Pass App នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៥០នាទី ម្សិលមិញ នៅលើផ្លូវជាតិលេខ៥នៅត្រង់ចំណុចខាងមុខអាស្រមលោកយាយម៉ៅស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ

នគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនរងគ្រោះបើកបរម៉ូតូម៉ាកវេវស្លាប់ឈ្មោះ វិច្ឆិការភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបន្ទាយទី១ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ  និងអ្នករបួសធ្ងន់ចំនួន០១នាក់(ប្រុស)មិនទាន់ស្គាល់ឈ្មោះជាអ្នករួមដំណើរលើម៉ូតូត្រូវបានក្រុមយុវជនសង្គ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចំណែកអ្នកបើកបរម៉ូតូ Pass App ឈ្មោះ គង់ ម៉ៅ  ភេទ ប្រុស អាយុ២១ ឆ្នាំមុខរបរ បើកបររត់ Pass App   រស់នៅភូមិអូរនាង សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត 

នគរបាលចរាចរណ៍បានបញ្ជាក់ថា៖ មុនពេលកើតហេតុអ្នកបើកម៉ូតូហុងវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខបន្ទាយមានជ័យ 1V-9561 ជិះគ្នា០២នាក់បើកបរពីទិសខាងកើតទៅទិសខាងលិច ក្នុងល្បឿនលឿនដល់កន្លែងកើតហេតុបានឡើងជែងរថយន្តបើកនៅពីមុខ ហើយក៏ជ្រុលទៅបុកនិងម៉ូតូPass App មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JV-4124 បើកបរពីទិសខាងលិចទៅទិសខាងកើត(បញ្ច្រាស់ទិសគ្នា) បណ្តាលអោយគ្រោះថ្នាក់មានអ្នកស្លាប់និងរបួស ចំពោះវត្ថុតាងម៉ូតូវេវខូចខាតច្រើន Pass App ខូចតិចតួច ត្រូវនគរបាលជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រងចាំធ្វើការដោះស្រាយនៅពេលក្រោយ

...

ដោយ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print