លោក ខៀវ កាញារីទ្ធ ៖ ប្រាង្គចេតិយដែលខ្ញុំនិងប្រពន្ធចាត់ចែងសាងឡើងវិញនេះក៏មានរឿងអស្ចារ្យណាស់ដែរ

ចែករំលែក៖

ភ្នំពេញ ៖ នាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រ ណ្ឌល កំពង់ចាម បា បង្ហោះលើផេកផ្លូវការថា ៖ នៅសតវត្សរ៍ទី ១២ បេសកជនទូតចិន ជីវ តាក្វាន់ បានសរសេរកត់ពីប្រទេសកម្ពុជាថា «ទេវតានគរនេះពូកែណាស់» ! បើគ្មានទេវតារក្សានគរនេះទេ ខ្មែរប្រហែលបាត់អង្គរវត្តយូរណាស់មកហើយៗនៅពេលនេះប្រហែលមិនដឹងថាខ្លួនជាអ្នកធ្វើប្រាសាទទាំងនេះផង ដូចដែលហ្លួងពិជ័យសង្គ្រាមថៃបានសរសេរពីសតវត្សរ៍មុនថា «ពូជខ្មែរដែលសាងអង្គរវត្តនោះបានរលាយផុតពូជយូរណាស់មកហើយ» អញ្ចឹងមែន ។ ប្រាង្គចេតិយដែលខ្ញុំនិងប្រពន្ធចាត់ចែងសាងឡើងវិញនេះក៏មានរឿងអស្ចារ្យណាស់ដែរ ។

អ្នកតំណាងរាស្ត្រ ណ្ឌល កំពង់ចាម លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ៖ នៅក្នុងទសវត្សរ៍ ៨០ ពេលដែលទេវតានាំអោយទៅដល់កន្លែងនេះ ( ខ្ញុំនឹងនិយាយរឿងអស្ចារ្យនេះមួយទៀត ) យើងឃើញមានចេតិយចំណាស់មួយបែកបាក់ទ្រុតទ្រោមនៅទីនោះ ។ អ្នកស្រុកគ្រាន់តែដឹងថានេះជាចេតិយបុរាណមានចំណាស់រាប់រយឆ្នាំ តែក៏មិនដឹងប្រវត្តិអីទាំងអស់ ។ យប់មួយ ប្រពន្ធខ្ញុំយល់សប្តិឃើញគេអោយទៅលាងសម្អាតចេតិយនេះ ។

លោកបានថ្លែងថា ៖ ព្រឹកឡើងគាត់ទៅតែម្នាក់ឯងជាមួយអ្នកបើកឡាន ទាំងកង្វល់ក្នុងចិត្តមិនដឹងទៅជួលអ្នកណាទៅដងទឹកពីណាយកមកលាងចេតិយនេះ ( ដើមទសវត្សរ៍ ៩០ មិនមែនមានសម្ភារៈសម្បូរបែបដូចពេលនេះទេ ) ។ ស្រាប់តែពេលទៅដល់ ក៏ឃើញមានជាងកំពុងលាយសុីម៉ង់នៅជិតនោះដោយមានម៉ាសុីនបូមទឹកជាស្រេច ។

លោកតំណាងរាស្ត្របន្តថា៖ ប្រពន្ធខ្ញុំបានអោយគេជួយបាញ់សម្អាតចេតិយ ហើយក៏ប្រទះឃើញផ្ទាំងបុរាណដែលនិយាយពីការតម្កល់ធាតុសង្ឃរាជពីសម័យមុន ( ផ្ទាំងដែលខ្ញុំអុជធូបនៅពីមុខ ) ហើយមានឈ្មោះអ្នកសាងសង់ដែលមាននាមថា «រង្សី» ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print