ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានរួមចំណែកក្នុងកិច្ចការដ៏មានតម្លៃនេះ តាមរយៈការគៀរគរ បណ្ដុះឆន្ទៈ ស្មារតី និងផ្សារភ្ជាប់យុវជនជាមួយសិល្បៈ វប្បធម៌ អរិយធម៌ដ៏ដ៏ថ្លៃថ្លា

ចែករំលែក៖

ភ្នំពេញ ៖ នៅពីក្រោយភាពឥតខ្ចោះដែលនាដ្យការីបានសម្ដែងចេញ គឺការលះបង់ ខិតខំប្រឹងប្រែង និងភាពផ្ចិតផ្ចង់ ដើម្បីរក្សាបែបបទនៃសិល្បៈបុរាណខ្មែរ។ យ៉ាងណាមិញ នៅពីក្រោយនិរន្តរភាពនៃសិល្បៈវប្បធម៌ខ្មែរ ដែលបន្តអាយុកាលរាប់សិបជំនាន់ គឺបានមកពីការចូលរួមផ្ដល់តម្លៃ ថែរក្សា ការពារ និងលើកស្ទួយពីគ្រប់កោសិកាពាក់ព័ន្ធដែលជាម្ចាស់កេរដំណែលដ៏ពិសិដ្ឋ ជាពិសេសយុវជនទាំងឡាយដែលជាអ្នកបន្តវេន។ នេះជាការលើកឡើងពីផេករបស់ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

អង្គរសង្ក្រាន្ត បានរួមចំណែកក្នុងកិច្ចការដ៏មានតម្លៃនេះ តាមរយៈការគៀរគរ បណ្ដុះឆន្ទៈ ស្មារតី និងផ្សារភ្ជាប់យុវជនជាមួយសិល្បៈ វប្បធម៌ អរិយធម៌ដ៏ដ៏ថ្លៃថ្លា ដែលបុព្វបុរសខ្មែរបានបន្សល់ទុក ដើម្បីបន្តផ្សព្វផ្សាយអំពីសក្ដានុពលរបស់យើង ឱ្យកាន់តែខ្ទរខ្ទារឡើង និងបន្សល់ទុកជាកេរមរតកសម្រាប់អ្នកជំនាន់ក្រោយទៀត ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print