ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលទាំងព្រឹកដល់បុគ្គលិកកាស៊ីណូនិងសន្តិសុខនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីប្រទះឃើញបុរសជាបុគ្គលិកកាស៊ីណូហេងៗចង-ក សម្លាប់ខ្លួនសង្ស័យ
មានវិបត្តផ្លូវចិត្ត។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងនៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣នេះថាបុរសខាងលើមានឈ្មោះ នុង វ៉ាន់ហ្វា (NONG VAN HOA) ភេទប្រុស អាយុ២៨ឆ្នាំជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុកាស៊ីណូហេងហេងថ្មី កាន់អត្តសញ្ញាណប័ណ្ណលេខ:០០៤០៩៥០០៤៩២៨ មានទីលំនៅភូមិ ណាម៉ាត់ឃុំលំបូន ស្រុកបូវឡាំ ប្រទេសវៀតណាម, បច្ចុប្បន្នសា្នក់នៅបន្ទប់លេខ០៤ (៩#៣០៤) ជាន់ទី៣ អគារ៩ ក្នុងបរិវេណកាស៊ីណូហេងហេងថ្មី ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៧:១០នាទីព្រឹក ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពត៌មានពី លោកជំនួយការក្រុមហ៊ុនមជ្ឈមណ្ឌលពាណិជកម្មDTJ (ហៅកាស៊ីណូហេងហេងថ្មី) បានរាយការណ៍មកសមត្ថកិច្ចថាមានករណីអត្តឃាត(ចងក)សម្លាប់ខ្លូន ដោយយកកាបូបស្ពាយពណ៌ខ្មៅ ចងទៅនិងជើងទម្រម៉ាស៊ីត្រជាក់ នៅវ៉េរ៉ង់ដាខាងក្រោយបន្ទប់ស្នាក់នៅលេខ០៤ (៩#៣០៤) ជាន់ទី៣ អគារលេខ៩ ក្នុងបរិវេណក្រុមហ៊ុនមជ្ឈមណ្ឌលពាណិជកម្មDTJ(កាសុីណូហេងហេងថ្មី)។
ក្រោយពីទទួលបានពត៌មានខាងលើនេះភ្លាម កម្លាំងជំនាញពិនិត្យកន្លែងកើតហេតុនិងកម្លាំងជំនាញនគរបាលយុតិ្តធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត ការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តនិងលោកវេជ្ជបណ្ឌិត សំបូរ សារឹម ភីសុភាព គណ:កម្មកាកោសល្យវិចយ័ នៃមន្ទីពេទ្យបង្អែកជីភូដោយមានការសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជា្ញរងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យលើសាកសព
ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ និងសាកសពការស្តាប់ចម្លើយសាក្សីបំភ្លឺ បានសន្និដ្ឋានបានថាសាកសព ពិតជាស្លាប់ដោយសារស្ទះដង្ហើមដោយ អំពើអត្តឃាត(ចងករ)ដោយសារ
មូលហេតុស្លាប់(មានវិបត្តផ្លូវចិត្ត)។
បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនតាមរថយន្តទៅប្រគល់ជូនការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តរក្សាទុកនៅវត្តសឹ្ទងមានជ័យរាជធានីភ្នំពេញ ដើម្បីបន្តតាមច្បាប់៕ដោយ៖សុថាន