ភ្ញៀវទេសចរណ៍ជិត១៧ម៉ឺនមកលេងកំសាន្តនៅខេត្តកំពង់ឆ្នាំងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះនៅតាមទីអារាម និង គោលដៅទេសចរណ៍ក្នុងខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ភ្ញៀវទេសចរណ៍ប្រមាពជាជិត១៧ម៉ឺននាក់ បានមកលេងកំសាន្ត តាមរមនីយដ្ឋាន តំបន់ទេសចរណ៍ និងទីអារាមដែលមានលក្ខណៈជាទេសចរណ៍នានាក្នុងខេត្តកំពង់ឆ្នាំង ក្នុងរយៈពេលបីថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ។ នេះបើតាមការបញ្ជាក់ពី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេង សាលី នាព្រឹកថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៣នេះ ។
លោក សេង សាលី បានឱ្យដឹងទៀតថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ពោលគឺថ្ងៃទី ១៣,១៤ និង ១៥ ខែតុលា មានភ្ញៀវទេសចរណ៍ ក្នុងខេត្តកំពង់ឆ្នាំង ចំនួន១៦៨ ០៦១នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន២៨២នាក់។ ចំពោះគោលដៅទេសចរណ៍ ដែលភ្ញៀវបានមកលេងកំសាន្តមានប្រមានជាង២១កន្លែង ក្នុងខេត្តកំពង់ឆ្នាំង ក្នុងនោះមណីយដ្ឋានទេសចរធម្មជាតិចំនួន១៧ទីតាំង និងទីអារាមដែល មានលក្ខណ:ជារមនីយដ្ឋានទេសចរណ៍មានចំនួន៤ទីតាំង ។ចំពោះតាមមូលដ្ឋានសហគមន៍ និងនៅតាមបណ្ដាវត្តអារាមនានា ក៏មានកាការរៀបចលេងកម្សាន្តផ្សេងៗជាច្រើនផងដែរ ដើម្បីទាក់ទាញឲ្យពលរដ្ឋចូលរួមលេងកំ សាន្ត សប្បាយរីករាយ ។
ចំពោះមូលហេតុដែលធ្វើអោយខេត្តកំពង់ឆ្នាំងក្លាយជាខេត្តគោលដៅដែលសក្តានុពលទេសចរណ៍ នារដូវបុណ្យភ្ជុំបិណ្ឌ ត្រូវបានមន្ត្រីជំនាញអះអាងថា ដោយសារខេត្តមួយនេះ មានការអភិវឌ្ឍន៍ ប្រែក្លាយមុខមាត់ថ្មីរីកចំរើនយ៉ាងឆាប់រហ័ស ជាពិសេសផ្លូវធ្វើដំណើរដែលបានតភ្ជាប់ពីទីរួមខេត្តទៅកាន់តំបន់ដាច់ស្រយាលមួយចំនួននៅក្នុងខេត្ត ។ក្រៅនោះក៏មានការរួមចំណែកពីភាពល្អប្រសើរនៃសន្តិសុខ សុវត្តិភាព និងសន្តិភាព ដែលជាកត្តាចម្បងផងដែរ។ការស្ថាបនាផ្លូវខ្វាត់ខ្វែងជាបន្តបន្ទាប់នេះហើយបានធ្វើអោយអ្នកទេសចរណ៍អាចមានឱកាសធ្វើដំណើរកាន់តែមានភាពងាយស្រួយ ប្រើប្រាស់ពេលវេលាឆាប់រហ័សអាចទៅដល់ទីតាំងគោលដៅទេសចរណ៍។
ចំពោះតំបន់ទេសចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានភ្ញៀវទេសចរណ៍ ទៅលេងច្រើនជាងគេ រួមានមាន ទឹកជ្រោះបាដាវ ទឹកជ្រោះអូដា មាត់ទន្លេផ្សារក្រោម ស្ថិតក្នុងក្រុងកំពង់ឆ្នាំងនិង រមនីយដ្ឋានទេចរណ៍ធម្មជាតិជាច្រើនកន្លែងទៀតនៅក្នុងខេត្តកំពង់ឆ្នាំង ៕ដោយ៖ចន្ថា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print