តំណាងលោករដ្ឋមន្ត្រីក្រសួងសាធារណការ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវរងគ្រោះដោយជំនន់ទឹកភ្លៀង និងរកដំណោះស្រាយបច្ចេកទេសក្នុងការរំដោះទឹក ដែលកំពុងបង្កការជន់លិចនៅលើកំណាត់ផ្លូវជាតិលេខ៣

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោក យិត បុណ្ណា រដ្ឋលេខាធិការ ក្រោមការចង្អុលបង្ហាញរបស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវរងគ្រោះដោយជំនន់ទឹកភ្លៀង និងរកដំណោះស្រាយបច្ចេកទេសក្នុងការរំដោះទឹក ដែលកំពុងបង្កការជន់លិចនៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ៤៧ ដល់ ៥២ ស្ថិតក្នុងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជា ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដែលធ្វើចរាចរណ៍ពីរាជធានីភ្នំពេញ ទៅខេត្តកំពត ធ្វើការវាងតាមផ្លូវខេត្តលេខ១២២ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ២ ឬវាងតាមផ្លូវខេត្តលេខ១៤៣ ឆ្ពោះទៅផ្លូវជាតិលេខ៤១ និងសម្រាប់ទិសដៅពីខេត្តកំពត ទៅរាជធានីភ្នំពេញ សូមធ្វើការវាងតាមផ្លូវខេត្តលេខ១២២B ឆ្ពោះទៅផ្លូវជាតិលេខ២ ឬវាងតាមផ្លូវខេត្តលេខ១៤៥ ឆ្ពោះទៅផ្លូវជាតិលេខ៤១ ជាបណ្តោះអាសន្នសិន រហូតដល់មានការជូនដំណឹងជាថ្មី និងសូមមេត្តាយោគយល់ អធ្យាស្រ័យ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print