ផ្លូវ១កន្លែង ត្រូវកាត់ផ្ដាច់ដោយសារ ជំនន់ទឹកភ្លៀងហូរកាត់ក្នុងឃុំឬស្សីក្រោកស្រុកមង្គលបូរី ទល់និងសង្កាត់កោះពងសត្វក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈទឹកជំនន់ទឹកភ្លៀងហូរកាត់ផ្លូវ១កន្លែង ស្ថិត ក្នុងភូមិសាស្ត្រ  ក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ទល់និងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ទៅជាកន្លែងលេងសប្បាយរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើរដំណើរ ក្នុងការមកលេងទឹកជំនន់នោះ អាជ្ញាធរបានធ្វើការជូនដំណឹងឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅប្រយ័ត្នកូន ចៅលង់ទឹកស្លាប់ជាយថាហេតុ។

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងក្រុមការងារបានចុះទៅដល់កន្លែងកើតហេតុ លោកបាននិយាយថា ទឹកជំនន់ដែលហូរកាត់ផ្លូវនោះ ប្រហែល៣តឹក ក្នុងនោះលោកបានឃើញមានប្រជាពលរដ្ឋ រាប់រយនាក់បាននាំគ្នាសំរុកមកលេងនិងធ្វើដំណើរឆ្លងកាត់ផ្លូវនេះទាំងទឹកចង់ពាក់កណ្តាលម៉ូតូ ក្នុងនោះលោកក៏បានឃើញមានក្មេង ចាស់ ប្រុស ស្រីចុះទៅលេងទឹកជ្រៅយ៉ាងសប្បាយរីករាយ ដោយគ្មានការព្រួយបារម្មណ៍ពីលង់ទឹកនោះឡើយ។

លោករ័ត្ន ដាស៊ីណង់បានបញ្ជាក់ថា៖ ចូលមកដល់ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៣នេះ លើកំណាត់ផ្លូវនៅវាលទំនាបក្នុងស្រុកមង្គលបូរី កំពុងរងគ្រោះដោយសារលិចជាច្រើនចំណុច ក្នងនោះក៏ទឹកកួចខ្លាំង ហើយអ្នកស្រុកបាននាំគ្នាទៅលេងទឹកនេះ ប្រជែងគ្នានឹងទឹកជំនន់នេះយ៉ាងសប្បាយ។ 

ជាមួយនោះលោកក៏បានសូមអំពាវនាវបងប្អូនដែលមកលេងទឹកលើដងផ្លូវបេតុងពីឃុំប្ញស្សីក្រោក ទៅសង្កាត់កោះពងសត្វ សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពិសេសកូនចៅក្មេងៗក្នុងពេលទឹកជំនន់ដែលហូរកួចខ្លាំងលើផ្លូវ ហើយកំពុងកកស្ទះចរាចរណ៍ផងទៀតផង មួយវិញទៀតក៏ត្រូវប្រុងប្រយ័ត្ន សត្វអសិរពិស ជាដើម បើមានករណីសត្វទិច ឬខាំ ត្រូវប្រញ៉ាប់យកទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ឲ្យបានទាន់ពេលវេលា។

ក្នុងនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេតតបន្ទាយមានជ័យ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ត្រូវចុះពិនិត្យតាមដាន ឲ្យបានជាប្រចាំ អំពីស្ថានភាពទឹក និងត្រូវមានជាវិធានការនៅពេលខាងមុខដើម្បីរក្សាទឹកទុកប្រើប្រាស់នៅពេលទឹកស្រកចុះ គ្រប់ឃុំ សង្កាត់ទាំងអស់នៅក្នុងខេត្តផងដែរ ៕វណ្ណា

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print