ខេត្តកណ្ដាល: ទំនាក់ទំនងគ្នាតាមប្រព័ន្ធតេឡេក្រាម យុវតីម្នាក់ ខ្ចីលុយខាងប្រុស១០ដុល្លារ ហើយខាងប្រុសអោយខាងស្រីមកយកដល់បន្ទប់ជួលរបស់ខ្លួន លុះមកដល់បន្ទប់ហើយ ខាងប្រុសបានរំលោភខាងស្រីបានសម្រេច រួចខាងស្រីប្រាប់ម្ដាយរបស់ខ្លួន ប្តឹងសមត្ថកិច្ចអោយចាប់ខ្លួន ។ករណី រំលោភសេពសន្ថវ: បានកើតឡើងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ម៉ោង១៧និង០០នាទី នៅក្នុងក្រុមហ៊ុនឧស្សាហកម្មជីនយ៉ុង ភូមិព្រែកស្ទឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។
មន្ត្រីនគរបាលក្រុងសំពៅពូនបានឲ្យដឹងថា ជនរងគ្រោះមានអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបប បុគ្គលិកអនាម័យនៅក្រុមហ៊ុនជីនយ៉ុន។ ជនសង្ស័យឈ្មោះ ជុន វណ្ណៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបបសន្ដិសុខ ស្នាក់នៅក្នុងក្រុមហ៊ុនជីនយ៉ុន នៅភូមិព្រែកសុឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។ វត្ថុតាង÷១.ខោខ្លីពណ៌ខ្មៅ 01 ،២.កម្រាលពូកពណ៌ផ្ទៃមេឃ01 ،៣.ប្រេងក្រឡាតាប៉ិ01 ،៤.ទូរសព្ទRedmiពណ៌ខ្មៅ01និងទូរសព្ទ័Samsungពណ៌ស01 របស់ជនសង្ស័យ ។
ប្រភពដដែលបន្តថាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ជនសង្ស័យក៏បានឆាតលេងតាមតេឡេក្រាមជាមួយនារីរងគ្រោះចំនែកនារីរងគ្រោះក៏បានឆាតខ្ចីលុយជនសង្ស័យចំនួន10ដុល្លារ ក៏បានឲ្យនារីខាងលើឡើងមកយកលុយនៅបន្ទប់របស់ខ្លួននៅជាន់ទី 4លេខបន្ទប់4026ពេលនារីរងគ្រោះមកដល់ជនសង្ស័យក៏បានប្រើនាងឲ្យជួយកោសខ្យល់ រួចហើយ ក៏ធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ជនរងគ្រោះក៏បានស្លៀកពាក់ចុះមកខាងក្រោមដើម្បីធ្វើការវិញ។ពេលចេញពីធ្វេីការទៅដល់ផ្ទះជនរងគ្រោះក៏បានប្រាប់ឪពុកម្ដាយនាង រួចមានក៏បានដាក់ពាក្យប្ដឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់សំពៅពូន បន្ទាប់មកក៏បានឃាត់ខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលក្រុងសំពៅពូនដើម្បីបន្តនីតិវិធី៕ដោយ៖ស្អាងជ័យ