ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះរូបថតដ៏កម្រមួយសន្លឹកដើម្បីចែករំលែកដល់សាច់ញាតិរបស់សម្តេច ។
នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា សម្តេចតេជោបានសរសេរយ៉ាងដូច្នេះថា៖
«ខ្ញុំបង្ហោះរូបថតដ៏កម្រនេះក្នុងបំណងចែករំលែកដល់សាច់ញាត្តិរបស់ខ្ញុំទាំងខាងឪពុកត្រកូលហ៊ុនទាំងខាងម្តាយត្រកូលឌី ដើម្បីយកទៅរក្សាទុក។ ម៉្យាងក៏ចង់បង្ហាញសំរាប់បងប្អូនជនរួមជាតិឱ្យស្គាល់ពីស្ថានភាពឆ្នាំ១៩៧៩ របៀបណាដើម្បីប្រៀបធៀបជាមួយពេលពេលបច្ចុប្បន្ននេះ។
ពីឆ្វេងទៅស្តាំ ឪពុកខ្ញុំ ហ៊ុន នាង ម្តាយខ្ញុំ ឌី ប៉ុក មា្តយធំ ឌី ប៉ែត យាយតែម ប្អូនយាយបង្កើត។ ជីដូនខ្ញុំ រូបខ្ញុំ ភរិយាខ្ញុំ និងស្ត្រីម្នាក់ទៀតជាបងប្អូនជីទួតមួយខ្ញុំ។ ឯកូនក្មេងគឺ ហ៊ុន ម៉ាណែត ដែលទើបមានអាយុ២ឆ្នាំ។ ពេលនោះខ្ញុំទើបមានអាយុ២៧ ឆ្នាំឯភរិយាខ្ញុំមានអាយុ២៥ឆ្នាំ។ ឯជីដូនខ្ញុំពេលនោះមានព្រះជន្ម៨៩ឆ្នាំ និងមរណៈកាលឆ្នាំ១៩៨១ ក្នុងព្រះជន្ម ៩១ ឆ្នាំ» ៕
ដោយ៖ សីលា