ក្រសួងពាណិជ្ជកម្ម និងធនាគារឯកទេស វីង ខេមបូឌា លីមីធិត ព្រមព្រៀងតភ្ជាប់ប្រព័ន្ធ ដើម្បីសម្រួលដល់ការបង់ប្រាក់សេវា

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងធនាគារឯកទេស វីង ខេមបូឌា លីមីធិត បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាស្ដីពីការព្រមព្រៀងរក្សាព័ត៌មានសំងាត់ ក្នុងគោលបំណងរក្សាព័ត៌មានសំងាត់នានាៗ ក្នុងការរៀបចំតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តកម្មចុះបញ្ជីពាណិជ្ជកម្ម និងប្រព័ន្ធស្វ័យប្រវត្តកម្មវិញ្ញាបនប័ត្រប្រភពដើម របស់ក្រសួងពាណិជ្ជកម្ម ជាមួយនឹងប្រព័ន្ធទូទាត់ និងធ្វើប្រតិបត្តិការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិច របស់ធនាគារឯកទេស វីង ដើម្បីឈានទៅរកការប្រើប្រាស់សេវារបស់ វីង ក្នុងការទូទាត់កម្រៃសេវារបស់ក្រសួងពាណិជ្ជកម្ម។

...

ក្រសួងពាណិជ្ជកម្ម បានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្ម ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិកជាមួយធនាគារពាណិជ្ជកម្ម៣ រួចហើយគឺ ធានាគារកាណាឌីយ៉ា អេស៊ីលីដា និងធនាគារពាណិជ្ជកម្មក្រៅប្រទេស។ ដើម្បីបន្តអនុវត្តគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចសម្រួលការចាប់ផ្ដើម និងប្រកបរបរអាជីវកម្ម ឲ្យកាន់តែមានប្រសិទ្ធភាពទៅទៀត ក្រសួងពាណិជ្ជកម្ម និងធនាគារឯកទេសវីង បានព្រមព្រៀងគ្នាក្នុងការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តកម្ម របស់ក្រសួងពាណិជ្ជកម្ម ជាមួយប្រព័ន្ធទូទាត់របស់ធនាគារវីង ក្នុងគោលបំណងពង្រឹងឲ្យការបង់ប្រាក់ កម្រៃសាធារណៈឲ្យមានប្រសិទ្ធភាពខ្ពស់ និងបានឆាប់រហ័ស ក៏ដូចជាពង្រឹងការគ្រប់គ្រង និងប្រមូលចូលថវិការដ្ឋ។

ក្រសួងពាណិជ្ជកម្មនឹងបន្តអនុវត្តគោលការណ៍របស់ខ្លួន ក្រោមការធ្វើសហប្រតិបត្តិការជាមួយនឹងស្ថាប័នហិរញ្ញវត្ថុដទៃទៀត ដើម្បីពង្រីកការទូទាត់ឲ្យបានកាន់តែទូលំទូលាយ៕

1 (1)

1 (4)

1 (2)

1 (5)

1 (3)

1 (6)

1 (7)

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print