ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន៥នាក់ ត្រូវបានបញ្ជូនទៅកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្ទាប់ពីត្រូវបានកម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាធុវហត្ថរាជធានីភ្នំពេញ សហការជាមួយនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បានចុះទៅ ឆែកឆេរនៅក្នុងផ្ទះមួយកន្លែងជាន់ទី១ ខាងក្រោយផ្សារចាស់។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីម៉ោង ១០និង៤០នាទីយប់ថ្ងៃទី ១៧ខែតុលាឆ្នាំ ២០២៣ ចំណុចខាងក្រោយផ្សារចាស់ ក្នុងភូមិ៩ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពត៌មានពីមន្រ្តីអាវុធហត្ថបានឲ្យដឹងថា ខាងកម្លាំង ការិយាល័យគ្រឿងញៀន នៃកងរាជអាធុវហត្ថរាជធានីភ្នំពេញ បានសហការជាមួយ និងកងរាជអាវុធហត្ថខណ្ឌដូនពេញ រួមទាំងកម្លាំងប៉ុស្តិ៍ប្រដាប់ដោយអាវុធបាន ចូលទៅឆែកឆេរផ្ទះមួយកន្លែងជាន់ទី១ ស្ថិតក្នុងភូមិ៩ ដោយនៅក្នុងមានមនុស្សប្រុសស្រី ៥នាក់នារីម្នាក់ ត្រូវបានកម្លាំងយើងឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។
បន្ទាប់ពីឃាត់បានមនុស្សប្រុសស្រីចំនួន៥នាក់ រួចមកក៏ឃើញដាក់លើរថយន្តដឹកបញ្ជូន ទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕ដោយ៖ជ្រោយពេជ្រ