ស្រុក/ក្រុងចំនួន២ ទឹកស្រកផ្នែកខាងលើ បន្តជំនន់ជន់លិចផ្ទះពលរដ្ឋផ្នែកខាងក្រោមសរុបជិត៥ពាន់គ្រួសារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ផ្ទះពលរដ្ឋផ្នែកខាងក្រោមទឹក បន្តជំនន់ជន់លិចសរុបចគនួនជិត៥ពាន់គ្រួសារ និងជម្លៀស២៣២គ្រួសារ បន្ទាប់ទឹកជគនន់ផ្នែកខាងបានស្រក រហូតមកគិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ថា៖ នៅស្រុកមង្គលបូរីរងផលប៉ះពាល់ដោយទឹកជំនន់លិចលង់ផ្ទះសំបែងប្រជាពលរដ្ឋ និងដំណាំកសិកម្មមាន៨១ភូមិស្មើ៣,៦៨១គ្រួសារ និងមនុស្សរាយ១៦,០១៩នាក់ ស្រី៨,១៥៦នាក់ និងជម្លៀសរកទីទួលសុវត្ថិភាព១៤១គ្រួសារ ដែលលិចលង់ទាំងស្រុងស្មើ៥៥៥នាក់ស្រី២៨០នាក់និងកុមារ១១២នាក់ លិចស្រូវ៣,១៤៦ហិកតា លិចផ្លូវ៩០ខ្សែប្រវែង៧៣,២៩៤ម៉េត្រ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា៖ ក្រុងសិរីសោភ័ណរងផលប៉ះពាល់ដោយទឹកជំនន់លិចលង់ផ្ទះសំបែងប្រជាពលរដ្ឋនិងដំណាំកសិកម្មមាន២៦ភូមិ ស្មើ១,០១០គ្រួសារ ស្មើ៩៧២ខ្នងផ្ទះនិងមនុស្សរាយ៤,១០៧នាក់ស្រី២,១០៩នាក់ និងជម្លៀសរកទីទួលសុវត្ថិភាព៩១គ្រួសារដែលលិចលង់ទាំងស្រុងស្មើ៤១៦នាក់ស្រី២១៩នាក់លិចស្រូវ៤៤១ហិកតា លិចផ្លូវ៦៦ខ្សែប្រវែង៣៣,៦១៩ម៉ែត្រ។
លោក ឡាយ សុធី អនុប្រធានមន្ទីរធន់ធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ នៅខេត្តបន្ទាយមានជ័យមាន២ស្រុក/ក្រុងដែលរងផលប៉ះពាល់ដោយទឹកជំនន់ ហើយរងផលប៉ៈពាល់ធ្ងន់ធ្ងរគឺស្រុកមង្គលបូរី ហើយពេលនេះទឹកនៅផ្នែកខាងលើបានស្រកជាបណ្តើរៗហើយ នៅឃុំសឿ ឃុំចំណោម និងកំពុងស្រុងមកលិចឃុំរហាត់ទឹក និងឃុំបត់ត្រង់ ហើយនៅក្រុងសិរីសោភ័ណស្ថានភាពទឹកស្រុកបន្តិចតែកំពុងលិចតទៅផ្នែកខាងក្រោមដែលកំពុងប្រឈមប៉ះពាល់បន្តជនលិចលង់ជាបណ្តើរៗហើយ៕ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print