ចាប់ពីថ្ងៃទី១៩ -២១ ភ្នំពេញ និងនៅតាមបណ្តាខេត្តនានាអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះ តំបន់ខ្លះអាចមានភ្លៀងធ្លាក់បង្គួរលាយឡំនឹងផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៥០%

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បញ្ជាក់អោយដឹងថា ៖ ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់ពីលើប្រទេសកម្ពុជាបានរលាយបាត់។ ខណៈវិសម្ពាធទាប (Tropical Depression) នៅលើសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះត្រូពិចទី១៦ ឈ្មោះ សាន់បា T2316 (SANBA) និងរំកិលចូលទៅក្នុងឈូងសមុទ្រតុងកឹង ហើយព្យុះនេះពុំមានឥទ្ធិពលផ្ទាល់មកលើប្រទេសកម្ពុជាទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះ តំបន់ខ្លះអាចមានភ្លៀងធ្លាក់បង្គួរលាយឡំនឹងផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៥០%។

សូមបងប្អូនមានការប្រុងប្រយ័ត្ន អោយបានខ្ពស់ ជាពិសេស អំពីជំនន់ទឹកភ្លៀង ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print