មេឃុំគោកបន្ទាយ និងមេភូមិអូតាសេក ហាមឃាត់មិនឲ្យប្រជាពលរដ្ឋស្តាប្រឡាយចាស់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលអាស្រ័យផលលើស្រែប្រាំងសម្រាប់ផ្គត់ផ្គង់ជីវភាព បានអស់សង្ឃឹមជាខ្លាំងនៅពេលដែលប្រជាពលរដ្ឋសុំច្បាប់អនុញ្ញាតកាយស្តារប្រឡាយចាស់ដែលគោកមិនអាចនាំប្រភពទឹកសម្រាប់ស្រោចស្រពស្រូវប្រាំង តែត្រូវមេឃុំនិងមេភូមិអូតាសេក មិនអនុញ្ញាតនោះឡើយ ។

...

ប្រជាពលរដ្ឋរស់នៅក្នុងភូមិអូតាសេក ឃុំគោកបន្ទាយ​ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានលើកឡើងថា ប្រឡាយនេះត្រូវបានអ្នកស្រុកហៅឈ្មោះថា ជាប្រឡាយ អូសទូកកំភឡើងមកបបួយ ដែលមានប្រវែងប្រមាណជាង៧០០ម៉ែត្រ ជាប្រឡាយចាស់ ដែលបានជីកដោយប្រជាពលរដ្ឋតាំងពីឆ្នាំ២០០២ មកម៉្លេះ និងនាំប្រភពទឹកពីបឹងធំ ហើយអាចស្រោចស្រពស្រូវប្រាំងនៅតំបន់នេះប្រមាណជាង៧០ហិកតា  ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ក្នុងមួយរយៈចុងក្រោយប្រឡាយនេះដីបាក់ចូលស្ទើគោករាក់ មិនអាចនាំយកទឹកមកស្រោចស្រពស្រូវប្រាំងបាននោះទេ ដែលទាមទារឲ្យប្រជាពលរដ្ឋធ្វើការស្តារឡើងវិញ ដើម្បីបានទឹកសម្រាប់ធ្វើស្រូវប្រាំង ។ ដែលជីវិតរបស់ប្រជាពលរដ្ឋនៅទីនោះគឺពឹងផ្អែកទាំងស្រុងលើស្រូវប្រាំងសម្រាប់ជីវភាពរបស់ពួកគាត់ ។

ដោយសារតែតំរូវការជាចាំបាច់នេះហើយទើបប្រជាពលរដ្ឋបានស្នើទៅអាជ្ញាធភូមិ-ឃុំដើម្បីអនុញ្ញាតិឲ្យគ្រឿងចក្របានចូលមកស្តាប្រឡាយចាស់នេះឲ្យបានជ្រៅជាងមុនសម្រាប់នាំទឹកមកធ្វើស្រូវប្រាំងនៅទីនេះ ប៉ុន្តែផ្ទុយទៅវិញលោកមេភូមិ ហែម សំអុន  និង មេឃុំ យឹម យ៉ុន រារាំងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋនៅភូមិនេះធ្វើការស្តាប្រឡាយនោះទេ ដោយលើកហេតុផលប្រាប់ប្រជាពលរដ្ឋថា នៅទីតាំងនេះមានបញ្ហា ។

ប្រជាពលរដ្ឋពលរដ្ឋបានលើកឡើងថា រាល់ការស្នើសុំគឺមេឃុំ និងមេភូមិនិយាយតែពីរម៉ាត់តែប៉ុណ្ណោះមិនមានមូលដ្ឋានអ្វីច្បាស់លាស់នោះទេ ។ ប្រជាពលរដ្ឋថា ការរារាំងរបស់អាជ្ញាធរមូលដ្ឋាននៅតំបន់នេះ គឺអាចពាក់ព័ន្ធនិងផលប្រយោជន៍របស់មេឃុំ និងមេភូមិ ដែលចង់វាតទីយកដីនៅតំបន់នេះ ។

លោក ហែម សំអុន មេភូមិអូតាសេក និងមេឃុំគោកបន្ទាយលោក យឹម យ៉ុន មិនអាចទាក់ទងសុំការបំភ្លឺបានពាក់ព័ន្ធនិងការហាមប្រជាពលរដ្ឋមិនឲ្យស្តារប្រឡាយនេះ ដោយឡែកលោក សោម វឺន អភិបាលស្រុករលាប្អៀរបានបញ្ជាក់ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៥ ខែកក្កដាថា ករណីនេះលោកមិនទាន់បានទទួលព័ត៌មាននេះនៅឡើយទេចាំលោកសួរទៅមេឃុំ និងមេភូមិសិន  ។

ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ប្រសិនបើជំនាញឬអាជ្ញាធរខេត្តមានលទ្ធភាពជួយកាយស្តារប្រឡាយចាស់នេះគឺគាត់មានការត្រេកអរជាខ្លាំង ប៉ុន្តែកន្លងមកប្រជាពលរដ្ឋសុំស្តារដោយខ្លួនឯងក៏មេឃុំ និងមេភូមិមិនអនុញ្ញាតដែរ ។

ប្រជាពលរដ្ឋបានស្នើសុំទៅអភិបាលខេត្ត ទៅមន្ទីរធនធានទឹក មេត្តាពិនិត្យលទ្ធភាពជាក់ស្តែងជួយស្តារប្រឡាយនេះឲ្យប្រជាពលរដ្ឋផង ដើម្បីជួយដល់ពួកគាត់បានធ្វើស្រែប្រាំងចិញ្ចឹមគ្រួសារតទៅទៀត ៕

1 (1)

1 (1)

1 (2)

1 (2)

1 (3)

1 (4)

1 (5)

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print