ភ្នំពេញៈ ជនសង្ស័យ៤នាក់ត្រូវកម្លាំងជំនាញខណ្ឌឫស្សីកែវធ្វើការស្រាវជ្រាវបង្រ្កាបជាក់ស្ដែងករណីហិង្សាដោយចេតនា ( យកដុំថ្មគប់ជនរងគ្រោះបណ្តាលឱ្យរបួសធ្ងន់ ) កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២០:០០នាទីនៅចំណុចតារាងបាល់RN ផ្លូវបេតុង ក្រុមទី៤ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ រ៉េម ដេវ៉ា ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល ផ្លូវលេខ១០៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។
ចំណែកជនសង្ស័យមាន១-ឈ្មោះ សួ នីន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិ០១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(គ្មានសារធាតុញៀន)។ ២.ជនសង្ស័យឈ្មោះ រិទ្ធ រ៉ាយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។ ៣.ជនសង្ស័យឈ្មោះ ដេត ម៉ារ៉ាយុ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(គ្មានសារធាតុញៀន)។ ៤.ជនសង្ស័យឈ្មោះ រ៉ូន តួតម៉ីហ្ស៊ី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(គ្មានសារធាតុញៀន)។
+សម្ភារដកហូតមាន៖
-ដុំថ្មចំនួន១០ដុំ
+សម្ភារខូចខាតរួមមាន៖
-ទូរស័ព្វ១គ្រឿងម៉ាកiphone១១ពណ៌ស្វាយ លេខស៊ីម០៩៦៧១៦៧២១២ បែកអេក្រង់។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះបានអង្គុយលក់ទឹកសុទ្ធនៅចំណុចកើតហេតុខាងលើស្រាប់តែមានក្រុមក្មេងទំនើង(ចាក់ស្លុយ)ប្រហែល៦នាក់ជិះម៉ូតូចំនួន៣គ្រឿងមកអង្គុយលេងនៅតារាងបាល់RN។ លុះមួយសន្ទុះក្រោយមកមានក្រុមជនសង្ស័យរហស្សនាមPPLមានគ្នាប្រហែ១២នាក់ជិះម៉ូតូ៦គ្រឿងដែលមានទំនាស់នឹងគ្នាកន្លងមកបានយកដុំថ្មនិងខ្សែក្រវាត់ដេញគប់និងវាយទៅលើក្រុមចាក់ស្លុយ តែមិនមាននរណារងរបួសទេគឺទៅត្រូវជនរងគ្រោះកំពុងអង្គុយលក់ទឹកសុទ្ធបណ្តាលអោយបែកអេក្រង់ទូរស័ព្ទតែមិនមានរបួស។ ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់អស់ ហើយក្រុមចាក់ស្លុយបានចាកចេញពីកន្លែងកើតហេតុបាត់អស់។ ភ្លាមៗនោះកម្លាំងជំនាញខណ្ឌកំពុងល្បាតបានទទួលព័ត៌មានក៏ចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យមើលឃើញបន្សុលទុកដំុថ្មចំនួន១០ដុំនិងធ្វើការស្រាវជ្រាវរយៈពេលកន្លះម៉ោងទើបឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់មានឈ្មោះដូចខាងលើនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង២០:៣០នាទីនៅចំណុចមុខសាលាបឋមសិក្សាច្រាំងចំរេះ ផ្លូវលេខ៥ ភូមិខ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។ ចំណែកជនសង្ស័យ០៨នាក់ទៀតគេចខ្លួនបាត់អស់។ បន្ទាប់មកសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋានខណ្ឌឫស្សីកែវ សមត្ថកិច្ចយើងបានប្រើវិធានការជំនាញក្នុងការសាកសួរយកចម្លើយលើជនសង្ស័យដែលពួកគេបានឆ្លើយសារភាពថាជនសង្ស័យពិតជាបានយកដំថ្មគប់ទៅលើជនរងគ្រោះប្រាកដមែន។ បន្ទាប់មកសមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
បច្ចុប្បន្នកម្លាំងជំនាញខណ្ឌកំពុងស្រាវជ្រាវស្វែងរកបក្ខពួកបន្ថែមទៀត៕ដោយ៖ជីណា