ពងមាន់ជាង ៣ ម៉ឺនគ្រាប់ ដែលឈ្មួញទុច្ចរិតលួចនាំចូលខុសច្បាប់ ត្រូវ​មន្ត្រីជំនាញ ក​.​ប​.​ប​ បង្រ្កាប​បានយកទៅកម្ទេចចោល

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ ក.ប.ប​ បានឱ្យដឹងថា៖​ មន្ត្រី​សាខា ក​.​ប​.​ប ខេត្ត​ត្បូងឃ្មុំ ធ្វើការ​កម្ទេច​ចោល​នូវ​ពងមាន់​ខូចគុណភាព​ប្រមាណជាង ៣ ម៉ឺន​គ្រាប់ នៅ​ទីតាំង​ដី​ឡូត៍​មួយ​កន្លែង ភូមិ​ស្រះ​ទឹក ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ឈ្មួញ​ទុច្ចរិត​បាន​លួច​នាំចូល​ដោយ​ខុសច្បាប់​ពី​ប្រទេសជិតខាង។

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​មន្ត្រី​សាខា ក​.​ប​.​ប ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​សាខា​គយ និង​រដ្ឋាករ​ខេត្ត កាលពី​ថ្ងៃ​ទី ១៨ ខែ​តុលាម្សិលមិញនេះ បាន​ធ្វើការ​កម្ទេច​ចោល​នូវ​ពងមាន់​ខូចគុណភាព​ប្រមាណ ៣២,០០០ គ្រាប់ នៅ​ទីតាំង​ដី​ឡូត៍​មួយ​កន្លែង ក្នុង​ភូមិ​ស្រះ​ទឹក ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។

...

ក្រោយប្រតិបត្តិការចប់​ ​ពងមាន់​ខូច​គុណភាព​ទាំងអស់នេះ ត្រូវ​បាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​គេច​ពន្ធ​ប្រចាំ​តំបន់ ៦ នៃ​សាខា​គយ និង​រដ្ឋាករ​ខេត្ត ស្ទាក់​ចាប់​បាន ខណៈ​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ចូល​ដោយ​ខុស​ច្បាប់​ពី​ប្រទេសជិតខាង ហើយ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ការ​ចរាចរ​ចូល​ទីផ្សារ​ជាយថាហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព មន្ត្រី​ជំនាញ ឯកភាព​ចាត់វិធានការ​កម្ទេច​ចោល​តាម​នីតិវិធី៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print