រុស្ស៊ី៖ គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ រើសអើងជាតិសាសន៍ ប្រឆាំងនឹងជនជាតិរុស្ស៉ី

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ពីបទ «រើសអើងជាតិសាសន៍» នៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ ដែលអត្តពលិករុស្ស៊ី និងបេឡារុស្ស ត្រូវបានហាមប្រាមចូលរួមប្រកួតក្រោមទង់ជាតិរបស់ពួកគេ។

លោក ពូទីន បាននិយាយនៅក្នុងវេទិកាកីឡាមួយនៅទីក្រុង Ural នៃតំបន់ Perm ដូច្នេះថា «សូមអរគុណដល់មេដឹកនាំមួយចំនួននៃ IOC សម័យទំនើប យើងបានរកឃើញថា ការអញ្ជើញចូលរួមប្រកួតកីឡាអូឡាំពិក មិនមែនជាសិទ្ធិដោយគ្មានលក្ខខណ្ឌសម្រាប់អត្តពលិកឆ្នើមនោះទេ ប៉ុន្តែជាឯកសិទ្ធិជាក់លាក់ដែលអ្នកអាចទទួលបាន ជាមួយនឹងកាយវិការនយោបាយមួយចំនួន ជាជាងជាមួយនឹងសមិទ្ធិផលកីឡា»។
លោកបានបន្ថែមថា «កីឡាអូឡាំពិកខ្លួនឯងអាចត្រូវបានប្រើប្រាស់ជាឧបករណ៍មួយ ដើម្បីដាក់សម្ពាធនយោបាយលើអ្នកដែលមិនមានអ្វីដែលត្រូវជាមួយនយោបាយរបស់ខ្លួន ហើយជាការពិតគឺជាទម្រង់នៃការរើសអើងជាតិសាសន៍ធ្ងន់ធ្ងរ»។
ក្រោយមកលោក ពូទីន បាននិយាយថា លោកជឿជាក់ថា ស្ថាប័នកីឡា និងសហព័ន្ធថ្មីនឹងជំនួសមកវិញនូវអ្វីដែលលោកហៅថាកីឡាអន្តរជាតិដែលមានស្រាប់ថា «ផ្តាច់មុខ» សម្រាប់លោកខាងលិច។
កាលពីសប្តាហ៍មុន គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានព្យួរគណៈកម្មាធិការជាតិអូឡាំពិករុស្ស៊ីសម្រាប់ការរំលោភលើបូរណភាពទឹកដីរបស់អ៊ុយក្រែន។ ទោះយ៉ាងណា IOC មិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយ ថាតើអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងមូស្គូក្នុងការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែន នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតនៅរដូវក្តៅក្រោយនៅឡើយទេ៕

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print