ដោយសារកំណើនយានយន្តលើស្ពានកោះនរា រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកអោយចរាចរទាំងសងខាងស្ពាន ចាប់ពីថ្ងៃនេះ វេលាម៉ោង ១៨:០០ តទៅ

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា , ដោយសារកំណើនយានយន្តលើស្ពានកោះនរា រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកអោយចរាចរទាំងសងខាងស្ពាន ចាប់ពីថ្ងៃនេះ វេលាម៉ោង ១៨:០០ តទៅ ។

សូមបញ្ជាក់ថា : ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤ ,៥០ម៉ែត្រ ហើយមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើជើង។ ស្ពានកោះនរាឆ្ពោះទៅកោះពេជ្រនេះ ​បាន​បើក​ការដ្ឋាន​ដំណើរការ​សាងសង់​កាលពីថ្ងៃទី២៦ ​ខែតុលា ឆ្នាំ២០២០។ 

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើង ថា ស្ពានខ្សែកាបកោះ​ពេជ្រ-កោះនរានេះ ជាការភ្ជាប់ចរាចរណ៍កណ្តាលរាជធានីភ្នំពេញ ទៅមកផ្លូវជាតិលេខ១ ដោយនឹងកាត់​បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២។

សូមបញ្ជាក់ថា ស្ពាននេះមានប្រវែង ៨២៤ ម៉ែត្រ កម្ពស់ ៧០ ម៉ែត្រ ជាស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍​កោះនរា ចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់​ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print