ភ្នំពេញ : សហភាពអង្គការសង្គមស៊ីវិល សូមអំពាវនាវដល់អ្នកនយោបាយទាំងអស់កុំយកបញ្ហាសន្ទិសញ្ញាទីក្រុងប៉ារីស មកធ្វើជាប្រយោជន៍ក្នុងការចំណេញនយោបាយផ្ទាល់ខ្លួន និងសូមឱ្យចូលរួមការពារសុខសន្តិភាព និងគោរពដឹងគុណដល់ស្ថាបនិកសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ដែលមានអង្គព្រះមហាវីរៈក្សត្រ ព្រះបរមរតៈកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងតួអង្គសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនសំខាន់ៗនានា ក្នុងការសម្រេចបាននូវសន្ធិសញ្ញាមួយនេះ ក្នុងការពួនជ្រំ និងដឹកនាំកម្ពុជាដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ»។
ថ្ងៃទី ២៣ តុលា ឆ្នាំ ២០២៣ នេះ គឺជាខួបទី ៣២ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០២៣)។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងប្រវត្តិ ដ៏វែងអន្លាយនៃដំណើរតស៊ូបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាពនៅកម្ពុជា។
នៅពេលគេនិយាយពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គេត្រូវនិយាយពីតួអង្គសំខាន់ពីរគឺ តួអង្គព្រះ មហាវីរៈក្សត្រ ព្រះបរមរតៈកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងតួអង្គសម្តេចតេជោ ហ៊ុន សែន (ដោយមានការ ជ្រោមជ្រែងពីសហគមន៍អន្តរជាតិ) និងឥស្សរជនសំខាន់នានា។ បើគ្មានការលះបង់និងការប្តេជ្ញាចិត្តដ៏មោះមុត របស់តួអង្គទាំងពីរនេះទេ កិច្ចព្រមព្រៀងនេះក៏មិនអាចកើតមានដែរ។
នាខែតុលា ឆ្នាំ១៩៨៧ សម្តេចតេជោបានដាក់ចេញនូវសេចក្តីប្រកាស ៥ ចំណុច ដើម្បីដោះស្រាយបញ្ហា កម្ពុជានោះគឺ៖
១. រៀបចំជំនួប សីហនុ-ហ៊ុន សែន
២. ការដកទាំងស្រុងនូវកងទ័ពវៀតណាម ទន្ទឹមនឹងការបញ្ឈប់រាល់ជំនួយ និងការគាំទ្រទាំងអស់ដល់កង
កម្លាំងនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ
៣. ការរៀបចំការបោះឆ្នោតដោយមានអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលអនុវត្តនយោបាយអព្យាក្រឹត្យ និងមិនចូលបក្ខសម្ព័ន្ធ
៤. ចរចាជាមួយនឹងប្រទេសថៃ ដើម្បីកំណត់ព្រំដែនមួយប្រកបដោយសុវត្ថិភាព និងសន្តិភាព និងរៀបចំ មាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួន
៥. រៀបចំសន្និសីទអន្តរជាតិមួយដើម្បីផ្ដល់ការធានាដល់កិច្ចព្រមព្រៀងដែលនឹងសំរេចបានជាមួយនឹងការ ចូលរួមពីរដ្ឋាភិបាលទាំងពីរ (រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ និងសាធារណរដ្ឋប្រជាមានិតកម្ពុជា) សមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសវៀតណាម ឥណ្ឌា និង ប្រទេសដទៃទៀត។
តាមរយៈការចរចាដ៏ស្វិតស្វាញនិងប្រើពេលជិត៤ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសក៏បានសម្រេច ឡើងនាថ្ងៃទី ២៣ តុលា ១៩៩១ ដែលបើកផ្លូវឱ្យមានការបោះឆ្នោតឆ្នាំ១៩៩៣។ ប៉ុន្តែក្រោយបង្កើតនិង ប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ និងក្រោយពីកម្លាំងអ៊ុនតាក់បានដកចេញពីកម្ពុជា សន្តិភាពនៅមិនទាន់រកឃើញនៅ ឡើយ។ កម្លាំងខ្មែរក្រហមនៅតែបន្តគ្រប់គ្រងដែនដីមួយផ្នែករបស់កម្ពុជា ហើយអសន្តិសុខនិងជម្លោះប្រដាប់ អាវុធនៅតែកើតមាន។
តួអង្គសម្តេចតេជោ ហ៊ុន សែន ដែលបានលេចមុខតាំងពីដើមទីក្នុងបុព្វហេតុស្រោចស្រង់ជាតិនិងអាយុ ជីវិតខ្មែរ មានថ្ងៃ ៧ មករា ១៩៧៩ ក៏បានបន្តបេសកកម្មដើម្បីស្វែងរកសន្តិភាពជូនកម្ពុជារហូតដល់សម្រេចបាន ទាំងស្រុងនៅឆ្នាំ ១៩៩៨ ក្រោមនយោបាយ«ឈ្នះឈ្នះ ”តាមរូបមន្តខ្មែរសុទ្ធសាធ។ សន្តិភាពក៏បានក្លាយជាមូល ដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ប្រទេសរហូតសព្វថ្ងៃ។
ប្រជាជនកម្ពុជាដែលបានរស់នៅក្នុងប្រទេសដែលមានសន្តិភាព ស្ថេរភាពដូចពេលបច្ចុប្បន្ននេះ គឺជាភ័ព្វ សំណាងខ្លាំងណាស់ និងមានការពេញចិត្ត ដែលចង់បានប្រទេសកម្ពុជា មានសន្តិភាពស្ថេរភាព និងការអភិវឌ្ឍន៍ នៅ ក្នុងសហគមអាស៊ាន និងអន្តរជាតិតទៅពេលខាងមុខយូរអង្វែងទៀត ។
សហភាពអង្គការសង្គមស៊ីវិល សូមអំពាវនាវដល់អ្នកនយោបាយទាំងអស់កុំយកបញ្ហាសន្ធិសញ្ញាទីក្រុងប៉ារីស មកធ្វើជាប្រយោជន៍ក្នុងការចំណេញនយោបាយផ្ទាល់ខ្លួន និងសូមឱ្យចូលរួមការពារសុខសន្តិភាព និងគោរពដឹង គុណដល់ស្ថាបនិកសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ដែលមានអង្គព្រះមហាវីរៈក្សត្រ ព្រះបរមរតៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ និងតួអង្គសម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនសំខាន់ៗនានា ក្នុងការសម្រេចបាននូវសន្ធិ សញ្ញាមួយនេះ ក្នុងការពួនជ្រុំ និងដឹកនាំកម្ពុជាដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការ បែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជា មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ “៕
ដោយ : សហការី