កិច្ចប្រជុំពិគ្រោះយោបល់លើវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា ព្រមទាំងបានជួបពិភាក្សាការងារជាមួយដៃគូក្នុងវិស័យឯកជន

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទី នៅសណ្ឋាគារសុខា រ៉េស៊ីដង់ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារទទួលបន្ទុកនៃក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា ព្រមទាំងបានជួបពិភាក្សាការងារជាមួយដៃគូក្នុងវិស័យឯកជនផងដែរ។

សូមបញ្ជាក់ថា , កិច្ចប្រជុំពិគ្រោះយោបល់លើវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា រៀបចំឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីតាមក្រសួងពាក់ព័ន្ធ និងប្រធានសមាគមនានា ដើម្បីពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយ ដោយធ្វើយ៉ាងណាជួយសម្រួលដល់ការងារផ្នែកឯកជនដើម្បីត្រៀមចូលរួមវេទិកាវិស័យឯកជននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print