គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ២៦តុលា កើតឡើងចំនួន ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៧នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានកើតឡើងចំនួន ៧លើក (យប់ ២លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៣នាក់ (ស្រី០នាក់), រងរបួសសរុប ៧នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ៣នាក់ (ស្រី ២នាក់) រងរបួសស្រាល ៤នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ៣នាក់ (យប់ ១នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ២លើក (ស្លាប់ ០នាក់) , មិនគោរពសិទ្ធិ ១លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់),ប្រជែងគ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់), បត់/គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់) និងស្រវឹង ១លើក (ស្លាប់ ១នាក់)៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print