លោក Biden បានបញ្ជាឱ្យមានការវាយប្រហារលើទីតាំងពីរក្នុងប្រទេសស៊ីរី

ចែករំលែក៖

មន្ទីរបញ្ចកោណបាននិយាយថា ប្រធានាធិបតី Joe Biden បានបញ្ជាឱ្យមានការវាយប្រហារលើមូលដ្ឋានចំនួនពីរនៅក្នុងប្រទេសស៊ីរី ហើយបានព្រមានថាសហរដ្ឋអាមេរិកនឹងចាត់វិធានការបន្ថែមទៀតដើម្បីឆ្លើយតបប្រសិនបើកងកម្លាំងដែលអុីរ៉ង់គាំទ្រនៅតែបន្តវាយប្រហារ។
ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ កងកម្លាំងអាមេរិកនៅក្នុងប្រទេសអុីរ៉ាក់និងស៊ីរីត្រូវបានវាយប្រហារច្រើនជាងដប់ដង។ ទីក្រុងវ៉ាស៊ីនតោនសង្ស័យថាពិរុទ្ធជនជាក្រុមគាំទ្រដោយអុីរ៉ង់។ បច្ចុប្បន្ន ក្រុមដែលគាំទ្រដោយអុីរ៉ង់រួមមានចលនាអ៊ិស្លាមហាម៉ាសនៅប៉ាឡេស្ទីន អ្នកប្រយុទ្ធហេសបូឡាហ៍នៅលីបង់ និងក្រុមជីហាដអ៊ិស្លាម។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី 26 ខែតុលា របស់មន្ទីរបញ្ចកោណបាននិយាយថា យោធាអាមេរិកបានវាយប្រហារទីតាំងចំនួនពីរនៅភាគខាងកើតប្រទេសស៊ីរី ជាកន្លែងដែលកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ុីរ៉ង់ (IRGC) និងក្រុមដែលគ្រប់គ្រងដោយទីក្រុងតេអេរ៉ង់ ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសង្កត់ធ្ងន់ថា “ការវាយប្រហារស្វ័យការពារដ៏ជាក់លាក់ទាំងនេះ គឺជាការឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់ និងភាគច្រើនមិនជោគជ័យលើកងទ័ពអាមេរិក នៅក្នុងប្រទេសអុីរ៉ាក់ និងស៊ីរី ដោយក្រុមភេរវករដែលគាំទ្រដោយអុីរ៉ង់ ដែលចាប់ផ្តើមពីថ្ងៃទី 17 ខែតុលា។
នៅព្រឹកថ្ងៃទី 26 ខែតុលា សេតវិមានបានលាតត្រដាងថា ប្រធានាធិបតី Biden បានផ្ញើសារដ៏កម្រមួយទៅកាន់មេដឹកនាំកំពូលរបស់អុីរ៉ង់ Ayatollah Ali Khamenei ព្រមានទីក្រុង Tehran កុំឱ្យកំណត់គោលដៅវាយប្រហារលើទាហានអាមេរិកនៅមជ្ឈិមបូព៌ា៕ ដោយធីរីណា

...

រូប​ថត​: Vietnamnet.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print