អ្នកចាត់ការក្រុម Aston Villa លោក Unai Emery បានអបអរកីឡាកររបស់គាត់ឱ្យបង្ហាញជារៀងរាល់ថ្ងៃថា ពួកគេអាចក្លាយជាគូប្រជែងបន្ទាប់ពីបានផ្តួលក្រុម AZ Alkmaar ក្នុងក្របខ័ណ្ឌ Europa Conference League។ Aston Villa បានយកឈ្នះក្នុងលទ្ធផល ៤–១ លើក្រុមហូឡង់នៅកីឡដ្ឋាន AFAS Stadion ហើយពួកគេឈរនៅលេខរៀងទី២ ក្នុងពូលនៅពាក់កណ្តាលផ្លូវនៃវគ្គចែកពូល ដោយឈរស្មើពិន្ទុជាមួយនឹងក្រុមនាំមុខ Legia Warsaw ៦ពិន្ទុដូចគ្នា។
AZ Alkmaar បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Conference League កាលពីរដូវកាលមុន ដោយចាញ់ជាមួយក្រុមWest Ham ហើយបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ២នៅ Eredivisie លីកកំពូលហុល្លង់ដែលមិនស្គាល់ចាញ់សោះក្នុងការប្រកួតបើកឆាកចំនួន៩លើករបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយក្រុម Aston Villa បានធ្វើឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសហូឡង់ខណៈដែល Leon Bailey, Youri Tielemans, Ollie Watkins និង John McGinn សុទ្ធតែស៊ុតបញ្ចូលទីបានម្នាក់មួយគ្រាប់។
លោក Emery បានប្រាប់សន្និសីទសារព័ត៌មានថា “ប្រសិនបើយើងចង់ក្លាយជាគូប្រជែង យើងត្រូវបង្ហាញជារៀងរាល់ថ្ងៃ ហើយនៅពេលដែលយើងកំពុងលេងការប្រកួតទាំងនោះ យើងត្រូវបង្ហាញពីបំណងប្រាថ្នារបស់យើងទាំងអស់គ្នា។ ខ្ញុំគិតថាយើងបានធ្វើវាបាន។ យើងគោរពពួកគេ ព្រោះពួកគេបានលេងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំមុនជាមួយក្រុម West Ham។ ពួកគេបានឈ្នះកាលពីឆ្នាំមុនជាមួយនឹងក្រុម Lazio ពួកគេបានឈ្នះកាលពីឆ្នាំមុនជាមួយនឹងក្រុម Anderlecht ហើយវាគឺដោយសារតែពួកគេមានបទពិសោធន៍នៅក្នុងការប្រកួតនៅទ្វីបអឺរ៉ុប។ ខ្ញុំសប្បាយចិត្តណាស់ជាមួយកីឡាករ ព្រោះខ្ញុំគិតថាពួកគេត្រូវតែមានភាពចាស់ទុំទំនួលខុសត្រូវ និងទាមទារខ្លួនឯង មិនត្រឹមតែនៅពេលដែលខ្ញុំជំរុញពួកគេនោះទេ។ ពួកគេត្រូវតែព្យាយាមបង្កើនកម្រិតផ្ទាល់ខ្លួន និងសមូហភាពរបស់ពួកគេ“។
កីឡាករ Bailey និង Tielemans បានធ្វើឱ្យ Aston Villa ចាប់ផ្តើមយ៉ាងល្អឥតខ្ចោះជាមួយនឹងគ្រាប់បាល់បញ្ចូលទីក្នុងចន្លោះ១០នាទីដំបូងនៃតង់ទី១គឺរកបាននៅនាទីទី១៣ និងនាទីទី២៣។ ក្រុម Alkmaar ក៏មានឱកាសផងដែរ ដោយកីឡាករVangelis Pavlidis នៅពេលដែលគាត់ស៊ុតបញ្ចូលទីបានយ៉ាងច្បាស់ទៅចំគោលដៅ ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីបាន។
បន្ទាប់មកកីឡាករ Watkins របស់ Aston Villa រកបានគ្រាប់បាល់ទី៣នៅនាទីទី៥១ មុនពេលប្រធានក្រុម McGinn រកបានគ្រាប់ទី៤ នៅពេលដែលគាត់បង្ហាញពីបំណងប្រាថ្នាចង់រកគ្រាប់បាល់របស់គាត់។ ខ្សែបម្រើស្លាបរបស់ Alkmaar កីឡាករ Ibrahim Sadiq រកបាន១គ្រាប់តាមពីក្រោយនៅនាទីទី៦៥ ពីការបញ្ជូនបាល់របស់ Martins Ind។
Aston Villa មាន ៦ ពិន្ទុ រួម ជាមួយ ក្រុម កំពូល តារាង ពូល E ក្រុម Legia Warsaw ដូចគ្នា ប៉ុន្តែ ស្ថិត នៅ លេខ ២ លើ ក្លិបប៉ូឡូញ ក្នុង កំណត់ត្រា នាំមុខ បន្ទាប់ ពី ចាញ់ ក្នុង លទ្ធផល ៣–២ ក្នុង ការ ប្រកួត បើក ឆាក ខណៈដែល Zrinjski Mostar ឈរលេខ៣មាន៣ពិន្ទុ និង Alkmaar ឈរបាត់តារាងមាន៣ពិន្ទុដូចគ្នា ៕ (រូបភាព ៖ BBC Sport)